ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ប្រាប់មន្ត្រីថា មុនចេញលិខិតស្នាម រដ្ឋបាលផ្សេងៗ សូមពិនិត្យ ឲ្យបានច្បាស់លាស់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 08:38 ព្រឹក អ្នកអាន 534

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានមតិណែនាំដល់ ស្នងការដ្ឋាននគរបាលខេត្ត រដ្ឋបាលក្រុង-ស្រុក មេឃុំចៅសង្កាត់ ប៉ុស្តិ៍នគរបាល ទូទាំងខេត្ត ចូលរួមសហការឲ្យបានជិតស្និទ្ធ ជាមួយមន្ត្រីជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្ត ឲ្យបានជោគជ័យនូវ អនុក្រឹត្យ លេខ ១២៩ ហើយបានសំណូមពរ ឲ្យ មន្ត្រីរដ្ឋបាល ឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលទាំងអស់ មុននិងចេញលិខិតស្នាមរដ្ឋបាលផ្សេងៗ ជូនប្រជាពលរដ្ឋ សូមពិនិត្យឲ្យ បានច្បាស់លាស់ និងស្នើសុំ ឲ្យ សមត្ថកិច្ច និងរដ្ឋបាលខេត្តគ្រប់ជាន់ថ្នាក់ សម្របសម្រួល និងសហការប្រកប ដោយការទទួលខុសត្រូវ ជាមួយមន្ត្រីជំនាញ អន្តោប្រវេសន៍ ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

ថ្លែងយ៉ាងដូច្នេះនាពេលអញ្ជើញប្រជុំផ្សព្វផ្សាយ ការចុះអនុវត្តអនុក្រឹត្យ លេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងដកហូតឯកសារមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់។ធ្វើនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី១១ ខែកក្កដា ម្សិលមិញ។

ពិធីនេះក៏មានការចូលរួមពីលោក ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា និង លោក ឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អភិបាលរងខេត្ត ទទួលការងារអន្តោប្រវេសន៍ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត លោក លោកស្រី គណៈ អភិបាលទទួលការងារអន្តោប្រវេសន៍ក្រុង-ស្រុកទាំង១០ លោក លោកស្រីមេឃុំ ចៅសង្កាត់ ទាំង១០៩ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,095 នាក់
ម្សិលមិញ : 49,036 នាក់
សរុប : 83,781,673 នាក់