ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកហួត សុធី ស្នងការរងខេត្តសៀមរាប ប្រាប់មន្ត្រីនគរបាល ដាច់ខាតត្រូវ កាត់សក់ឲ្យខ្លី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 08:57 ព្រឹក អ្នកអាន 1017

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការប៉ូលិសខេត្តសៀមរាប បានថ្លែងថាមន្រ្តីនគរបាលអន្តរាគមន៍ នគរបាលចរាចរណ៍ សណ្តាប់ធ្នាប់ ទាំងអស់ ត្រូវកាត់សក់ឲ្យខ្លីមុនគេ និងចុះទៅឆែកត្រួតពិនិត្យជាក់ស្តែង នៅសប្តាហ៍បន្ទាប់នេះ។

ថ្លែងយ៉ាងដូច្នេះនាពេលអញ្ជើញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ០១៩សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងប្រើប្រាស់ ក្របខណ្ឌមន្រ្តីនគរបាលជាតិ ការប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ ជូនមន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពួក នៅថ្ងៃទី១៨ខែកក្កដាម្សិលមិញ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ក៏បានណែនាំដល់មន្ត្រីក្នុងកិច្ចប្រជុំនេះថាសូមឲ្យលោកអធិការនគរបាលស្រុកចាត់ចែងថតចម្លងឯកសារសេចក្តីណែនាំលេខ០១៩ ចែកដល់តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ហើយ នាយប៉ុស្តិ៍ត្រូវប្រជុំណែនាំដល់មន្ត្រីក្រោមឱវាទ ហើយថតរូប និងធ្វើរបាយការណ៍មកអធិការដ្ឋាន។
ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវស្អាតបាទ ក្នុងម៉ោងធ្វើការ និងបេសកម្មផ្សេងៗ ឲ្យសមជាមន្ត្រីអនុវត្តច្បាប់។
ត្រូវរៀបចំការងារអនាម័យ បរិស្ថានឲ្យបានល្អកន្លែង ទន់ភ្លន់ តែត្រូវម៉ឺនម៉ាត់សាកសមជាមន្ត្រីបំរើរាស្ត្រពិតប្រាកដ ។
អាវុធទាំងអស់ត្រូវគ្រប់គ្រងថែរក្សាឲ្យបានល្អ ជៀសវាងមានបាត់បង់រឺធ្លាក់ទៅលើដៃឧក្រិដ្ឋជន ដែលនាំឲ្យគ្រោះថ្នាក់ដល់សង្គម និងខ្លួនឯង។
ជាមួយគ្នានេះ លោកហួត សុធី ក៏បានលើកឡើងគោលការណ៍ចំបងចំនួន០៣ ត្រូវអនុវត្តជាប្រចាំដើម្បីឲ្យកាន់តែមានប្រសិទ្ឋភាពគឺ ទី១គឺគោរពវិន័យកងកម្លាំងនគរបាលជាតិលេខ០០៦ និង លេខ០១៩របស់ក្រសួងមហាផ្ទៃ។
ទី២ គឺធ្វើការហ្វឹកហាត់ជំនាញផ្សេងៗជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ ក្នុងករណីមានហេតុការអ្វីកើតឡើងដោយយថាហេតុ។
ទី៣គឺត្រូវថែរក្សាសុខភាពជាចំបង ដោយធ្វើការហាត់ប្រាណជាប់ជាប្រចាំ មានសុខភាពល្អទើបធ្វើអ្វីបាន។

ពិធីនេះនេះក៏មានការចូលរួមពីលោកនាយរងការិយាល័យចំណុះផែនការងារសន្តិសុខ លោកអធិការ អធិការរង នាយផ្នែក នាយរងផ្នែក នាយប៉ុស្តិ មន្ត្រីចំណុះអធិការដ្ឋានគរបាលស្រុកពួកសរុប១២៥នាក់ស្រី៨នាក់ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,217 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,021 នាក់