ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាវុធហត្ថខេត្តសៀមរាប ចាប់គ្រឿងញៀន បានជិត២គីឡូ និងមនុស្ស១៣នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 02:00 ល្ងាច អ្នកអាន 8570

ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាប បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ឈានដល់ការចាប់ខ្លួនមនុស្ស១៣នាក់ ដោយធ្វើការរឹបអូសវត្ថុតាងគ្រឿងញៀន បានប្រមាណជិត២គីឡូក្រាម។

លោកវរសេនីយ៍ឯកថា ដាលុច មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប បានថ្លែងថានៅវេលាម៉ោង ២៣ និង ០០ នាទី ថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០១៩ កំលាំង កងរាជអាវុធហត្ថខេត្ត សៀមរាបដឹកនាំដោយរុប ដំណាង លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានចុះប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ក្រោមវិធានការញ៉ុះញ៉ង់ឲ្យលក់ដោយខុសច្បាប់នូវសារធាតុញៀន ក្រោមការដឹកនាំសម្របសម្រួលនីតិវីធីដោយលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ។ កម្លាំងអាវុធហត្ថចុះទៅដល់ ចំណុចភូមិ តាយ៉ែកថ្មី ឃុំតាយ៉ែក ស្រុក សូទ្រនិគម ខេត្តសៀមរាប។ បានប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀនចំនួន០១នាក់ ១.ឈ្មោះ ប៉ែន ធា ភេទប្រុស អាយុ ៣៤ឆ្នាំ ចាប់យកថ្នាំញៀនម៉ាទឹកកក ចំនួន ១.៣៥២០០ ក្រាម ជញ្ចីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង និងដាវសាម៉ូរៃចំនួន០២ដើម ក្រោយមកកំលាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនមេក្លោងលក់ថ្នាំញៀនជាអ្នកទិញថ្នាំញៀនពីឈ្មោះ ប៉ែន ធា ផ្សេងទៀត
១.ឈ្មោះ ជា តក់ ភេទប្រុស អាយុ ១៩ឆ្នាំ,
២.ឈ្មោះ ភួយ ហៀន ភេទប្រុស អាយុ ២៣ឆ្នាំ
៣.ឈ្មោះ យ៉ាត ជីភេទប្រុសអាយុ ២៣ ឆ្នាំ
៤.ឈ្មោះ ហាស់ ណេត ពៅ ភេទប្រុស អាយុ ៣៧ឆ្នាំ,
៥.ឈ្មោះ ដុ រិ ភេទប្រុស អាយុ ២៤ឆ្នាំ
និង ឃាត់ខ្លួនអ្នកទិញថ្មាំញៀនពីឈ្មោះជា តក់ ជាបន្តបន្ទាប់ចំនួន
១.ឈ្មោះ ទួត ចៃ ភេទប្រុស អាយុ ៣៤ឆ្នាំ ,
២.ឈ្មោះ វ៉ៃ ស៊ីន ភេទប្រុស អាយុ ២៧ឆ្នាំ ,
៣.ឈ្មោះ ថង វណ្ណី ភេទប្រុស អាយុ ២៧ឆ្នាំ
៤.ឈ្មោះ ចុង រ័ត្ន ភេទប្រុស អាយុ ៣៥ឆ្នាំ,
៥.ឈ្មោះ ឆោម សាវាយ ភេទប្រុស អាយុ ២៨ឆ្នាំ។

ក្រោយមកកំលាំងសមត្ថកិច្ចបានឲ្យមេក្លោងលក់ថ្នាំញៀនឈ្មោះ ប៉ែន ធាបានសហការទៅបង្ក្រាបបក្ខពួករបស់ខ្លួននៅ ភូមិ២ សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញយើងបង្ក្រាបឃាត់ខ្លួនបានមេក្លោងម្នាក់ទៀត
១. ឈ្មោះ ឡេះ សាលី ភេទប្រុស អាយុ ៣៥ឆ្នាំ នៅចំណុចភូមិ២សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ចាប់យកថ្នាំញៀនម៉ាទឹកកក ចំនួន ៣០០ ក្រាម ទូរសព្ទចំនួន០២គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។ ធ្វើតេស្តទឹកនោមឃើញមានសារធាតុញៀន ក្រោយពីបញ្ចប់ប្រតិបត្តិការបង្រា្កបបាននាំជនសង្ស័យ មកការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ឯកថា ដាលុច បន្តថាក្រោយបង្ក្រាបបានធ្វើការរឹបអូសវត្ថុតាងសរុបរួមមាន៖
-ម្ស៉ៅក្រាមសថ្លាសរុប ០៩ កញ្ចប់ ទម្ងន់ ១.៦៤៧.៥៥ ក្រាម (ថ្លឹងទាំងសម្បក)
-ជញ្ចីង០១គ្រឿង
-ដាវសាម៉ូរៃចំនួន០២ដើម
- ទូរសព្ទដៃចំនួន០៧គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង កំពុងបន្តនីតិវិធី និងរៀបចំសំណុំរឿង ព្រមទាំងជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប៕SR
 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,924 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,418 នាក់