ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម អំពាវនាវពលរដ្ឋ រួមគ្នាលុបបំបាត់ គ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 10:53 ព្រឹក អ្នកអាន 453

ខេត្តកំពង់ចាម៖អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្សផ្តល់កិច្ចសហការចូលរួមទប់ស្កាត់គ្រឿងញៀន ជាពិសេសសូមឲ្យថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ត្រូវចូលរួមផ្ដល់កិច្ចសហប្រតិបត្តិការណ៍ទប់ស្កាត់បង្ក្រាបគ្រឿងញៀនដើម្បីចូលរួមបំរើប្រជាពលរដ្ឋ។

ថ្លែងបែបនេះ នាពេលអញ្ជើញអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនាក្រោម ប្រធានបទ សុខភាពដើម្បីយុត្តិធម៌យុត្តិធម៌ដើម្បីសុខភាព ដែលធ្វើឡើងនៅបរិវេណច្រមុះជ្រូកតាមបណ្តោយផ្លូវជាតិលេខ៦អា ស្ថិតនៅក្នុងភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ នាថ្ងៃទី២៤ខែកក្កដាព្រឹកមិញនេះ។

ជាមួយគ្នានេះ ក៏មានការដុតកម្ទេចបំផ្លាញ ចោលថ្នាំញៀន ដែលសមត្ថកិច្ចបង្ក្រាប បាននាពេលកន្លងមក សរុបចំនួន ៧៨១.៦៧ក្រាម ស្មើនឹង ១២០ ករណីនៅកន្លែងប្រារព្ធពិធីផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,382 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,186 នាក់