ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉េអឹមខេត្តសៀមរាប ឃាត់ខ្លួនបុរស៥នាក់ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 03:52 ល្ងាច អ្នកអាន 3055

ខេត្តសៀមរាប៖កម្លាំងការិយាល័យបទល្មើសបទល្មើសគ្រឿងញៀន នៃអាវុហត្ថខេត្តសៀមរាប នៅថ្ងៃទី៣១ខែកក្កដាម្សិលមិញ បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធគ្រឿងញៀន។
ហេតុការណ៍បានកើតឡើងនៅនៅចំណុចភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ដឹកនាំបង្ក្រាបដោយ លោកអនុសេនីយ៍ឯក ធាវ ច័ន្ទតារា នាយការិយាល័យ។
ជនសង្ស័យ១.ឈ្មោះ ចិច ចាន់និមល ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មមុខរបរ ជាងឈើ រស់នៅភូមិ ជ្រៃ ឃុំ កណ្ដែក ស្រុកប្រាសាទបាគង ខេត្ត សៀមរាប។
២.ឈ្មោះ គីន ឡោះ ភេទ ប្រុស អាយុ ២០ ឆ្នាំជនជាតិខ្មែ មុខរបរ ធ្វើស្រែ រស់នៅភូមិ លលៃ ឃុំ បាគង ស្រុក ប្រាសាទបាគង ខេត្តសៀមរាប។
៣.ឈ្មោះ ទុន តែរ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជាងពិដាន រស់នៅភូមិ ក្សិណខាងត្បូង សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
៤. ឈ្មោះ មួន ណារុង ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ ជាងភ្លើង រស់នៅ ភូមិ ត្រពាំងធំ ឃុំ មានជ័យ ស្រុប្រាសាទបាគង ខេត្ត សៀមរាប។
៥. ឈ្មោះ តឹក គីមហេង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិ អន្លុងវិល ឃុំ គោកធ្លកក្រោម ស្រុក ជីក្រែង ខេត្តសៀមរាប។វត្ថុតាងដកហូតរួមមានម្ស៉ៅក្រាមសថ្លា៤កញ្ចប់ ទម្ងន់ ១.២១ ក្រាម (ថ្លឹងទាំងសម្បក)និង ឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។ទូរសព្ទដៃចំនួន ០៦គ្រឿង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,990 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,484 នាក់