ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាវុធហត្ថ ខេត្តសៀមរាប ចាប់មនុស្ស៧នាក់ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 02:38 ល្ងាច អ្នកអាន 5399

ខេត្តសៀមរាប៖កម្លាំងការិយាល័យបទល្មើសបទល្មើសគ្រឿងញៀន នៃអាវុធហត្ថខេត្តសៀមរាប ក្រោមការដឹកនាំដោយ លោកអនុសេនីយ៍ឯក ធាវ ច័ន្ទតារា បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់។
ហេតុការណ៍បានធ្វើឡើងនៅថ្ងៃទី០១ខែសីហាម្សិលមិញ នៅចំណុចភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជនសង្ស័យ៖
១.ឈ្មោះ សេង រស្មី ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
២.ឈ្មោះ សំ ដារ៉ា ភេទ ប្រុស អាយុ ២៩ ឆ្នាំជនជាតិខ្មែ មុខរបរ លក់ដូរ រស់នៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប។
៣.ឈ្មោះ ហីង វិចិត្រ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជាងសំណង់ រស់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។
៤. ឈ្មោះ ជូន តុលា ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។
៥. ឈ្មោះ អ៊ិត ប៉ូអុង ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ លក់ដូររស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
៦.កែវ វិសិដ្ឋ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
៧.ដួង គឺម ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរបុគ្គលិកអូតែល រស់នៅគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
វត្ថុតាងរួមមាន៖ម្ស៉ៅក្រាមសថ្លា ១៤ កញ្ចប់ ទម្ងន់ ៥៣.៧៧ ក្រាម (ថ្លឹងទាំងសម្បក)និង ឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
- កាំភ្លើងខ្លីមួយដើមម៉ាក កា៥៤ លេខ ៩៥១០ គ្រាប់ចំនួន ២៣ គ្រាប់ ។
- ទូរសព្ទដៃចំនួន ០៥ គ្រឿង
ជនសង្សយ័ និង វត្ថុតាង អនុវត្តតាមនីតិវិធី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,399 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,807,893 នាក់