ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទ្វារប្រព័ន្ធលូ ការពារមិនឲ្យទឹកជំនន់ ចូលក្នុងក្រុង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 10:04 ព្រឹក អ្នកអាន 181

ខេត្តកំពង់ចាម៖ដើម្បី ត្រៀមលក្ខណៈសម្បត្តិ ក្នុងការបង្ការការទប់ស្កាត់ទឹកជំនន់ ទន្លេ មេគង្គ មិនឲ្យហូរចូល ក្នុងក្រុងនៅរដូវទឹកឡើងខាងមុខ នាល្ងាចថ្ងៃទី៧ ខែសីហាម្សិលមិញលោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម អមដំណើរ ដោយថ្នាក់ដឹកនាំ នៃមន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យទ្វារប្រព័ន្ធលូ ២កន្លែង ស្ថិតនៅក្នុង សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

សូមបញ្ជាក់ផងដែរថា នៅទូទាំងក្រុងកំពង់ចាម មានប្រព័ន្ធលូមេធំៗ រំដោះទឹកចំនួន ៦កន្លែង ក្នុងនោះ ២កន្លែង បានជួសជុលទ្វារទឹក ឲ្យប្រសើរឡើងវិញ បន្ទាប់ពីរងការខូចខាត នារដូវទឹកជំនន់កាលពីឆ្នាំ២០១៨ កន្លងទៅ ។ អាជ្ញាធរតែងតែប្រើប្រាស់លូមេទាំង ៦កន្លែង នេះដើម្បីរំដោះទឹកភ្លៀង ឬទឹកដែលប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ចេញពីក្រុង និងទប់ស្កាត់ទឹក ទន្លេមេគង្គ មិនឲ្យហូរចូលមក ក្នុង ក្រុងកំពង់ចាម នាពេលទឹកជំនន់ធំមកដល់នោះ ។

បើយោងតាម របាយការណ៍ របស់ លោកអ៊ុ វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បាន បញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាម ចាប់គិតត្រឹមថ្ងៃទី៧ខែសីហាឆ្នាំ២០១៩ ទឹកទន្លេ មេគង្គមាន កម្ពស់ ៧.០៤ម៉ែត្រ បើប្រៀបធៀប នឹងថ្ងៃម្សិលមិញ ទឹកស្រកចុះ ០.២០ម៉ែត្រ ដោយឡែកឆ្នាំ២០១៨កន្លងទៅទឹកមានកម្ពស់ រហូត១៥.១៤ម៉ែត្រឯណោះ ខណៈកម្ពស់ទឹក ដែលត្រូវប្រកាសអាសន្ន១៥.២០ម៉ែត្រ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 12,085 នាក់
ម្សិលមិញ : 30,535 នាក់
សរុប : 80,530,548 នាក់