ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សិស្សម្នាក់ ចងក សម្លាប់ខ្លួន នៅក្រុងសៀមរាប អាចមានវិបត្តិស្នេហា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 10:40 ព្រឹក អ្នកអាន 3314

ខេត្តសៀមរាប៖តាមសេចក្តីរាយការណ៍បានឲ្យដឹងថាបុរសម្នាក់ អាចមានវិបត្តិស្នេហា បានសំរេចចិត្តធ្វើអត្តឃាត ដោយ(ចងក)សម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងម៉ោង០២រសៀលថ្ងៃទី០៧ខែសីហាម្សិលមិញ ស្ថិតនៅចំណុចក្រុមទី០៤ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សម្ភស្ស អាឌិត ភេទអាយុ១៦ ឆ្នាំ ជាសិស្សវិទ្យាល័យ រស់នៅភូមិ បឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប។ ស្នាក់នៅបណ្តោះ អាសន្នបន្ទប់ជួល ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ជនរងគ្រោះបានចងកនឹងស្រោមខ្នើយអោបពណ៌ខ្លឹមខ្នុរ ដោយចងជាប់នឹងចំរ៉ឹងបង្អួច ដែលមានកម្ពស់ប្រហែល១,២០សងទីម៉ែត្រ។
ផ្អែកតាមការពិនិត្យរបស់សមត្ថកិច្ចពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី (នៅវត្តព្រះឥន្ទកោសីយ៍)៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,920 នាក់
ម្សិលមិញ : 30,535 នាក់
សរុប : 80,530,383 នាក់