ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាវុធហត្ថ ក្រុងសៀមរាប ឃាត់ខ្លួនមនុស្ស៥នាក់ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 04:55 ល្ងាច អ្នកអាន 2709

ខេត្តសៀមរាប៖លោកវរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប នៅថ្ងៃទី ០៧ ខែ សីហាម្សិលមិញ បានដឹកនាំមន្ត្រីអាវុធហត្ថក្រុងសៀមរាប បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិកន្ត្រក់ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់។
១.ឈ្មោះ ឈយ ឆាំ ប្រុស អាយុក ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ កន្ត្រក់ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
២.ឈ្មោះ ឈិត ប៊ុនឈៀវ ភេទ ប្រុស អាយុក ១៨ ឆ្នាំជនជាតិខ្មែ មុខរបរ ជាងដែក រស់នៅភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
៣.អឿន ចំណាន ភេទ ប្រុស អាយុក ២០ មុខរបរ កម្មករសំណាង រស់នៅ ភូមិ វត្តដំណាក់ សង្កាត់ សាលាកំរើក ក្រុង សៀមរាប ខេត្តសៀមរាប ។
៤.លុក សំណង់ ភេទ ប្រុស អាយុក ១៧ ឆ្នាំមុខរបរ កម្មករសំណង់ រស់នៅភូមិ កន្តលើ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
៥.តែម ឈើន ភេទ ប្រុស អាយុក ១៧ ឆ្នាំមុខរបរ សន្តិសុខ រស់នៅ ភូមិកន្តក់ សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប។
ក្រោយបង្ក្រាបដកវត្ថុតាង ម្ស៉ៅក្រាមសថ្លា ១៦ កញ្ចប់ ទម្ងន់ ១១.២៣ ក្រាម (ថ្លឹងទាំងសម្បក)។
- ទូរសព្ទដៃចំនួន ០៦ គ្រឿង។ ជនសង្ស័យនិងវត្ថុតាងកំពុងបន្តនីតិវិធី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 13,477 នាក់
ម្សិលមិញ : 30,535 នាក់
សរុប : 80,531,940 នាក់