ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន និងភរិយា អញ្ជើញហែរព្រះមហាក្សត្រ លៀងសាយភោជន៍ ជូនប្រធានាធិបតីស្រីលង្កា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 08:48 ព្រឹក អ្នកអាន 271

 ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៩ បានអញ្ជើញហែរព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លៀងសាយភោជន៍ ជូនលោក Maithripala Sirisena ប្រធានាធិបតីស្រលង្កា និងលោកជំទាវ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំង ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅក្នុងប្រទេសកម្ពុជា។

ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីស្រីលង្កាមកកាន់ប្រទេសកម្ពុជានាពេលនេះ នឹងបានពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាព និងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,641 នាក់
ម្សិលមិញ : 30,535 នាក់
សរុប : 80,530,104 នាក់