ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋាភិបាលផ្តល់ថវិការ១,៦លានដុល្លារ លើគម្រោងសាងសង់ឡើងវិញ សំណង់ខឿនច្រាំងទន្លេ ក្រុងកំពង់ចាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 09:22 ព្រឹក អ្នកអាន 588

ខេត្តកំពង់ចាម៖រាជរដ្ឋាភិបាលសម្រេចផ្តល់នូវទឹកប្រាក់ប្រមាណ១,៦លានដុល្លារ តាមរយៈក្រសួងធនធានទឹកនិងឧតុនិយម លើគម្រោង សាងសង់ឡើងវិញ សំណង់ខឿនច្រាំងទន្លេ ដែលជារបាំងការពារទឹកជំនន់លិចលង់ក្រុងកំពង់ចាម។ ដោយការសាងសង់ មានប្រវែង១៧០ម៉ែត្រ ជម្រៅ២១ម៉ែត្។រ សាងសង់ដោយក្រុមបច្ចេកទេសក្រសួង ធនធានទឹក និងឧតុនិយម។ មកដល់ពេលនេះសម្រេចបាន ប្រមាណ ជាង៧០ភាគរយហើយ ដែលអាច ធានាបាន ក្នុង រង្វង់កម្ពស់ទឹកជំនន់ ទន្លេមេគង្គ ប្រមាណ ជាង១០ម៉ែត្រ ដោយ ផ្អែកលើប្រវែង កម្ពស់ជើងទេរ ចំនួនពីរកង់ខាងក្រោម នៅតែខឿនបង្កាន់ដៃការពារទឹកឡើងហួសពីចំណុចប្រកាសអាសន្ន។ នេះបើតាមការបញ្ជាក់ឲ្យដឹង របស់ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ។

អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាគម្រោងខាងលើ នៅល្ងាចថ្ងៃទី០៨ខែសីហាម្សិលមិញ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងជំរុញឲ្យអ្នកទទួលការគម្រោង យកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួន ដើម្បី ឲ្យរួចរាល់ ទាន់មុនរដូវទឹកឡើងឈានមកដល់ ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីរងការបាក់ស្រុតដោយសារទឹកជំនន់ ទន្លេមេគង្គកាលពីឆ្នាំ២០១៨ កន្លងទៅ អាជ្ញាធរខេត្តក៏បានស្នើសុំជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាល ដើម្បី សាងសង់គម្រោងរបាំងការពារច្រាំងទន្លេប្រវែង ១៧០ម៉ែត្រនេះឡើងវិញ ដើម្បី បញ្ចៀសការបាក់ស្រុតច្រាំង ដែលនាំឲ្យបាក់ដាច់ខូចខាត ប៉ះពាល់ដល់ផ្លូវថ្នល់ ។ ជាមួយនឹងការសាងសង់គម្រោងការពារច្រាំងទន្លេនេះដែរ អាជ្ញាធរខេត្ត ក៏គ្រោងនឹងជួសជុលកែលម្អសួនច្បារ ដែលបានបាក់ស្រុតជាមួយនឹងច្រាំង ឲ្យបានប្រសើរឡើងវិញ ផងដែរ។

បើយោងតាម របាយការណ៍ របស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាម ចាប់គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ទឹកទន្លេ មេគង្គកើនឡើង កម្ពស់ ៧.៣២ម៉ែត្រ បើ ប្រៀបធៀប នឹង ថ្ងៃ ម្សិលមិញ ទឹក កើនឡើង ០.២៥ម៉ែត្រ ដោយឡែក ឆ្នាំ ២០១៨កន្លងទៅ ទឹកមានកម្ពស់ រហូត ១៥.២២ម៉ែត្រ ឯណោះ ខណៈកម្ពស់ទឹក ដែល ត្រូវ ប្រកាស អាសន្ន ១៥.២០ម៉ែត្រ៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,095 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,697,673 នាក់