ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាពផ្លូវ១ខ្សែ នៅស្រុកម៉ាឡៃ ចូលទៅកាន់ភ្នំយាយសំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 11:26 ព្រឹក អ្នកអាន 325

ខេត្តបន្ទាយមានជ័យ៖លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៩ខែសីហានេះ ទទួលបានអនុសាសន៍ណែនាំពី លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត បានដឹកនាំប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុកម៉ាឡៃ មេឃុំទួលពង្របានចុះទៅពិនិត្យមើលស្ថានភាពផ្លូវ ១ខ្សែ ប្រវែងជាង ៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៥៩ ឋិតក្នុងភូមិទួលពង្រ ស្រុកម៉ាឡៃ ចូលទៅកាន់ភ្នំយាយសំ ឃុំបឹងបេង នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

តាមការបញ្ជាក់យ៉ាងច្បាស់ពី លោកមេឃុំទួលពង្រផ្លូវ១ខ្សែនេះ ពីមុនទទួលការខូចខាតធ្ងន់ធ្ងរ ពលរដ្ឋពិបាកធ្វើដំណើរ និងដឹកជញ្ជូនភោគផលផ្សេងៗពិតមែន តែក្នុងឆ្នាំ២០១៨~២០១៩ ឃុំ បានជួសជុលឡើងវិញហើយដោយប្រើប្រាស់ថវិកាមូលនិធិឃុំ បច្ចុប្បន្នផ្លូវនេះប្រជាពលរដ្ឋបាននឹងកំពុងធ្វើដំណើរ និងដឹកជញ្ជូនងាយស្រួល មិនពិតដូចការចុះផ្សាយរបស់បណ្តាញសង្គម ថាអាជ្ញាធរមិនអើពើដោះស្រាយនោះទេ ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តជាមួយក្រុមការងារក៏បានបន្តចុះពិនិត្យមើលផ្លូវ១ខ្សែទៀត ផ្លូវទៅបឹងជង្រុក ក្នុងឃុំទួលពង្រ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 12,298 នាក់
ម្សិលមិញ : 30,535 នាក់
សរុប : 80,530,761 នាក់