ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាព ផ្លូវក្រាលកៅស៊ូDBST មួយខ្សែ នៅភូមិផ្កាយព្រឹក ស្រុកព្រៃឈរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 03:11 ល្ងាច អ្នកអាន 563

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅថ្ងៃទី៩ខែសីហាព្រឹកមិញនេះ អមដំណើរដោយក្រុមមន្ត្រី បានអញ្ជើញចូលរួមត្រួតពិនិត្យ និងវាយតម្លៃគុណភាព ការស្ថាបនា ផ្លូវក្រាលកៅស៊ូប្រភេទ DBST មួយ ខ្សែដែលមាន ប្រវែង៤៣០ម៉ែត្រ និងទទឹង០៧ម៉ែត្រ ស្ថិតនៅក្នុងភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ។

សូមបញ្ជាក់ថាការស្ថាបនាពីផ្លូវដី ទៅជាផ្លូវកៅស៊ូប្រភេទDBSTមួយខ្សែនេះឡើងដោយប្រើប្រាស់កញ្ចប់ថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម អនុវត្តន៍គម្រោង ដោយក្រុមហ៊ុនទទួល ម៉ៅការឯកជន ហើយបច្ចុប្បន្នគម្រោងនេះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ប៉ុន្តែក្រុមហ៊ុនទទួលម៉ៅការ ត្រូវបន្តសុពលភាពថែទាំក្នុងរយៈពេល០១ឆ្នាំ បន្តទៀត ចាប់គិតពីថ្ងៃនេះតទៅនោះ។

ចំពោះគុណប្រយោជន៍ នៃការប្រើប្រាស់វិញ គឺផ្លូវមួយខ្សែនេះ អាចសម្រួលដល់ការ ធ្វើដំណើរដឹកជញ្ជូន របស់ បងប្អូនប្រជាពលរដ្ឋ និងជាផ្លូវចូលទៅ សាលានគរបាលជាតិភូមិភាគ២កំពង់ចាម ហើយទៅថ្ងៃខាងមុនក៏ជាផ្លូវ ចូលទៅ ពន្ធនាគារថ្មី របស់ខេត្តកំពង់ចាម និងជាផ្លូវចូលទៅទីលានកែច្នៃសំរាមផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,225 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,696,803 នាក់