ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្គាល់ឈ្មោះអ្នកស្លាប់២នាក់ ក្នុងចំណោមជនរងគ្រោះ៥នាក់ ករណីគ្រោះថ្នាក់ចរាច នៅផ្លូវទៅស្រះស្រង់ហើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 05:53 ល្ងាច អ្នកអាន 3974

ខេត្តសៀមរាប៖សមត្ថកិច្ចនៅល្ងាចថ្ងៃនេះ បានអះអាងថា បានស្គាល់ឈ្មោះជនរងគ្រោះ២នាក់ដែលបានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ នៅព្រឹកមិញ ហើយក្នុងចំណោមជនរងគ្រោះទាំង៥នាក់ ដែល៣នាក់ទៀត ម្នាក់ស្លាប់ និងព្រះសង្ឃ២អង្គ រងរបួស។

ជនរងគ្រោះទាំង២នាក់នោះ ទី១មានឈ្មោះហ៊ាន ប៉េងលីហូវ ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទី២ឈ្មោះហ៊ុយ លីតាវហ៊ួរ ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ជិះម៉ូតូម៉ាកzoomer x ពណ៌ខ្មៅ-ស ពាក់ស្លាកលេខ សៀមរាប១z:៧២៤២ បើកទិសដៅពីខាងលិចទៅកើត។

ចំណែកម្ខាងទៀតម៉ូតូម៉ាកសង់សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ:១CE:៧៧៨៤ បើកបរដោយឈ្មោះ នី យ៉ែង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ទិសដៅពីខាងកើតទៅលិច(ស្លាប់) រួមដំណើរដោយព្រះសង្ឃ២អង្គ៖
១/ភិក្ខុ ហ៊ន យុក ព្រះជន្ម២២វស្សា ស្រុកកំណើត ខេត្តតាកែវ(របួស)
២/សាមណេ ម៉េង ចិន្ដា ព្រះជន្ម១៥ វស្សា ស្រុកកំណើតនៅខេត្តកំពង់ធំ(របួស)។
+ព្រះសង្ឃទាំងពីរអង្គគង់នៅវត្តបន្ទាយក្ដី ស្ថិតក្នុងភូមិស្រង់ត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ព្រះសង្ឃទាំង២អង្គ មួយអង្គបញ្ជូនបន្តទៅសង្គ្រោះនៅខេត្តបាត់ដំបង និងមួយអង្គ ទៀតបញ្ជូនទៅរាជធានីភ្នំពេញ។ នេះបើតាមមន្ត្រីជំនាញបានបញ្ជាក់បន្ថែមនៅល្ងាចថ្ងៃនេះ។

គួបញ្ជាក់ថាហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០១៩នេះ នៅចំណុចខាងកើត កន្លែងឆែកសំបុត្រផ្លូវទៅស្រះស្រង់ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយបង្ករឡើងរវាងម៉ូតូនិងម៉ូតូបើកបញ្ច្រាសទិសគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,704 នាក់
ម្សិលមិញ : 30,535 នាក់
សរុប : 80,530,167 នាក់