ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាវុធហត្ថខេត្តតាកែវ បញ្ជូនមេក្លោង ជួញដូរគ្រឿងញៀន ដ៏សកម្មម្នាក់ ទៅតុលាការ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 06:10 ល្ងាច អ្នកអាន 488

ខេត្តតាកែវ៖មេក្លោងជួញដូរថ្នាំញៀននៅឃុំជើងគួនដ៏សកម្មម្នាក់ ត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ បញ្ជូនទៅកាន់តុលាការសាលាដំបូងខេត្ត នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមនីតិវិធី។

យោងតាមរបាយការណ៏របស់លោកវរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យបទល្មើសគ្រឿងញៀន បានឲ្យដឹងថា វេលាម៉ោង១៣ និង១០នាទី ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៩ កំលាំងមូលដ្ឌាន កងរាជអាវុធហត្ថស្រុកសំរោង សហការណ៍ជាមួយកំលាំងការិយាល័យជំនាញបទល្មើសគ្រឿងញៀន ដឹកនាំដោយវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរងនិងជានាយសេនាធិការ ដោយមានការសម្របសម្រួលនិតិវិធី ពីសំណាក់លោក ផាន់ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងរក្សាទុកសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិ ពន្សាំង ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ។

របាយការណ៍បន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នួន ប៊ុនថៃ ភេទ ប្រុស អាយុ ២៦ឆ្នាំ មាន មុខរបរ លក់សាច់ជ្រូក រស់នៅកន្លែងកើតហេតុខាងលើ ព្រមទាំងបានដកហូតវត្ថុតាង ជាម្ស៉ៅក្រាមសថ្លាចំនួន១៣កញ្ចប់ ទម្ងន់២.៩៣ក្រាម(ថ្លឹងទាំងសំបក) ,ទូរសព្ទដៃអិនចុចពិល ចំនួន០១គ្រឿង, ដាវដែកចំនួន០១៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,965 នាក់
ម្សិលមិញ : 30,535 នាក់
សរុប : 80,530,428 នាក់