ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរ ខេត្តកំពង់ចាម បេីក យុទ្ធនាការ ចាក់ វ៉ាក់សាំង ការពារ ជម្ងឺ ដល់ សត្វ គោក្របី ជូនប្រជាពលរដ្ឋ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 08:50 ព្រឹក អ្នកអាន 499

  ខេត្តកំពង់ចាម ៖ដើម្បី ការពារ ជម្ងឺ រាតត្បាត ដែល តែងតែ កើត មានឡេីង ក្នុង រដូវវស្សា នេះ នាព្រឹក ថ្ងៃ ទី ១២ ខែសីហា ម្សិលមិញ អាជ្ញាធរ ខេត្ត កំពង់ចាម រួមជាមួយនឹង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន បើក យុទ្ធនាការ ចាក់ ថ្នាំវ៉ាក់សាំង ទប់ស្កាត់ ជម្ងឺ ឆ្លង ផ្សេងៗ ដល់ សត្វ គោក្រ បី នៅ ភូមិ ទី៣ ឃុំ កោះសំរោង ស្រុក កំពង់ សៀម ខេត្តកំពង់ចាម ដើម្បី ការពារ សត្វ គោក្របី ដែល ជា កម្លាំង អូស ទាញ យ៉ាងសំខាន់ របស់ ប្រជា កសិករ ក្នុង ការ បង្កបង្កើន ផល ហើយ ការ ចាក់ វ៉ាក់សាំង ការពារ ជម្ងឺ អ៊ុចក្តាម លេីសត្វ គោក្របី ជូន ប្រជាពលរដ្ឋ នា ពេល នេះ គឺ មិន គិតថ្លៃ ឡេីយ ។

ឆ្លៀត ក្នុង ឱកាស នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ធ្វេី ការ អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋទាំងអស់ កុំ ឲ្យ មានការព្រួយបារម្ភអំពីបញ្ហា ជម្ងឺ ប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជា មកទល់នឹងពេលនេះគឺ ជម្ងឺ ប៉េស្ដ្រជ្រូកអាហ្វ្រិក មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ។

អភិបាលខេត្ត ក៏ បានសំណូមពរឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យ ចូលរួមជាមួយជំនាញដើម្បីចាក់ថ្នាំ ការពារទប់ស្កាត់នូវជម្ងឺឆ្លង ដល់ សត្វ និងជួយរាយការណ៍ពី ស្ថានភាពជម្ងឺសត្វទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ត្រូវចូលរួមធ្វើការចាក់ថ្នាំការពារឲ្យបាន ទាន់ ពេលវេលា ចៀសវាង បង្ក ឲ្យ មាន ជម្ងឺ ឆ្លង រីក រាលដាល ធ្ងន់ធ្ងរ ។

បេីយោងតាម លោក ស៊ីម ថាវីរះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានឲ្យដឹងថា នៅ ក្នុង ស្រុកកំពង់សៀម មាន សត្វ គោក្របីចំនួន ៣៣ ៤៥៤ក្បាល ហើយត្រូវបានចាក់វ៉ាក់សាំងការពារ ជម្ងឺ ចំនួន១ ៩៨៤ក្បាល ដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះ តែងតែធ្វើឡេីងជាប្រចាំនារដូវទឹកឡើង ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,256 នាក់
ម្សិលមិញ : 107,656 នាក់
សរុប : 88,055,006 នាក់