ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តបន្ទាយមានជ័យ៖ ស្រូវរបស់ប្រជាកសិករ នៅឃុំស្រះរាំង និងឃុំគោកបល័ង្គ ស្រូវល្អ កន្លែងខ្លះចាប់ផ្តើមចេញផ្លែ បណ្តើរៗហើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 12:55 ល្ងាច អ្នកអាន 577

ខេត្តបន្ទាយមានជ័យ៖លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ខែសីហាព្រឹកមិញនេះ បានដឹកនាំអភិបាលស្រុកមង្គលបូរី មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កំពុងចុះពិនិត្យមើលស្ថានភាពស្រូវ និងទឹកស្រោចស្រពស្រូវបង្កើនរដូវប្រជាកសិករ នៅឃុំស្រះរាំង និងឃុំគោកបល័ង្គ នៃស្រុកមង្គលបូរី។
លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ស្ថានភាពជាក់ស្តែង ស្រូវបង្កើនរដូវនៅតំបន់នេះ ពុំមានការ ប្រឈមខ្វះទឹកនោះទេ ដោយសារយើងមានប្រព័ន្ធប្រឡាយតូចធំ តភ្ជាប់មកពីស្ទឹងមង្គលបូរី (តាមប្រឡាយពោធិពីរដើម ) ស្រូវល្អ កន្លែងខ្លះចាប់ផ្តើមចេញផ្លែ បណ្តើរៗហើយ ត្រៀមប្រមូលផល ឯកន្លែងខ្លះកំពុងបង្ហូរ យកទៅជួយស្រោចស្រពបន្ថែមចំពោះកន្លែងប្រឈម នៅមួយផ្នែកនៃ ឃុំគោកបល័ង្គ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,196 នាក់
ម្សិលមិញ : 107,656 នាក់
សរុប : 88,054,946 នាក់