ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុរសម្នាក់ អាចទំនង ស្រវឹងស្រា ដើរធ្លាក់អណ្តូង បណ្ដាលឲ្យស្លាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 01:52 ល្ងាច អ្នកអាន 697

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់សង្ស័យទំនងផឹកស្រាស្រវឹងជោគជាំដើរធ្លាក់ក្នុងអណ្តូងបណ្តាលអោយស្លាប់។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ០៥និង៣០នាទីព្រឹកមិញ ស្ថិតនៅភូមិខ្នារ សង្កាត់ជា្រវ ក្រុងសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ ត្រេន អាយុ ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុក កំណើតភូមិអង្គរភាស ឃុំអង្គរភាស ស្រុកពួក ខេត្តសៀមរាប (ឈ្មោះ ក្រៅនៅស្រុកកំណើតហៅយ៉ាន់) ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះត្រូវបានប្រជាពលរដ្ឋរាយការណ៍តាមរយះទូរសព្ទ ថាមានមនុស្សធ្លាក់ក្នុងអណ្តូងស្លាប់គឺស្ថិតនៅបន្ទប់ជួលរបស់ឈ្មោះគង់ ចំណាន ភេទប្រុស។ ខណះនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ អន្តរាគមន៍ករណីខាងលើ ហើយបានទាក់ទងផ្នែកជំនាញឲ្យមកពិនិត្យសហការបន្ថែមដើម្បីស្រាវជ្រាវរកមូលហេតុច្បាស់លាស់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,653 នាក់
ម្សិលមិញ : 30,535 នាក់
សរុប : 80,530,116 នាក់