ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សូមចូលរួមសោកស្ដាយ! មនុស្ស១២នាក់ រងរបួស ធ្ងន់៦នាក់ ករណីឆេះកន្លែង បញ្ចូលហ្គាស២៤ម៉ោង នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 06:00 ល្ងាច អ្នកអាន 2559

ខេត្តសៀមរាប៖យ៉ាងហោចណាស់មានមនុស្សចំនួន១២បានរងរបួស ក្នុងនោះ៦នាក់របួសធ្ងន់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះកន្លែងបញ្ចូលហ្គាស២៤ម៉ោង មួយកន្លែងនៅក្រុងសៀមរាប។

អាជ្ញាធរបានអះអាងប្រាប់បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅព្រលប់ថ្ងៃទី១៤ខែសីហានេះថាអគ្គិភ័យនេះ នៅតាមបណ្ដោយផ្លូវលោកតាខៀវណើយ ស្ថិតក្នុងក្រុមទី១១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ម្ចាស់ទីតាំងឈ្មោះ ឈុក ឈុនលី ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរ លក់ហ្គាស មានទីលំនៅនៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

អាជ្ញាធរបានបញ្ជាក់ថា បណ្តាលអោយរងការខូចខាត កន្លែង បញ្ចូលហ្គាសជញ្ជាំងស័ង្កសីប្រក់ស័ង្កសី ប្រវែង ៨x១២ ម៉ែត្រ ម៉ូតូ២គ្រឿង ឆេះខ្ទេច។ , ឡានបញ្ចូល ហ្គាស ០១គ្រឿង,។ ឡាន០១គ្រឿង បែកកញ្ចក់,។ មនុស្ស របួស១២នាក់ ស្រី២នាក់ ធ្ងន់៦នាក់ ស្រី ១នាក់។ ប្រើប្រាស់រថយន្តពន្លត់អគ្គភ័យចំនួន ១២គ្រឿង រថយន្តពន្លត់អគ្គភ័យកងរាជ អាវុធហត្ថខេត្ត០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥ឡាន រថយន្តពន្លត់អគ្គភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៧ឡាន រថយន្ត ពន្លត់ អគ្គិភ័យ បូរី ទេសចរណ៍ ០១គ្រឿង ប្រើប្រាស់ ទឹកអស់៣ឡាន រថយន្ត ពន្លត់ អគ្គិភ័យ ភូមិវប្បធម៌០១គ្រឿង ប្រើទឹកអស់០២ឡាន រថយន្ត ពន្លត់ អគ្គិភ័យ បេតិកភណ្ឌ ០១គ្រឿង ប្រើទឹកអស់ ៣ឡាន រថយន្ត ពន្លត់ អគ្គិភ័យ ព្រលាន០១គ្រឿង ប្រើទឹកអស់ ២ឡាន សរុប ១២គ្រឿង ប្រើទឹកអស់ ៣២ឡាន ពន្លត់ចប់ជាស្ថាបពរនៅវេលាម៉ោង៣រសៀលថ្ងៃនេះ ។

បើតាមអាជ្ញាធរបានបញ្ជាក់ថាមូលហេតុផ្ទុះស្ទេនផ្ទុកហ្គាស។ សូមបញ្ជាក់ករណីនេះបានកើតឡើងនៅនៅវេលាម៉ោង១និង១៥នាទីថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៩នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 12,250 នាក់
ម្សិលមិញ : 30,535 នាក់
សរុប : 80,530,713 នាក់