ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមាប ត្រូវបានដកតំណែង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 12:00 ព្រឹក អ្នកអាន 2729

ភ្នំពេញ៖លោកគឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមាប ត្រូវបានដកតំណែង ឲ្យទៅបម្រើការងារនៅក្រសួងសាធារណការ និងដឹកជញ្ជូន វិញ។

ការផ្លាស់ប្ដូរមុខតំណែងនេះនៅរសៀលថ្ងៃទី១៥ ខែសីហាម្សិលមិញ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល បានណែនាំឲ្យប្រធានមន្ទីរថ្មី ត្រូវធ្វើខ្លួនជាអ្នកបម្រើរាស្រ្ត មិនត្រូវធ្វើជាចៅហ្វាយនាយរបស់រាស្ត្រទេ។
លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការផ្លាល់ប្តូរប្រធានមន្ទីរនាពេលនេះ ជាការលើកកម្ពស់ការអភិវឌ្ឍវិស័យសាធារណការក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាប។ និងជំរុញឱ្យប្រធានមន្ទីរថ្មីរៀបចំផែនការការងារ១០០ថ្ងៃដើម្បីអនុវត្តន៍ ក៏ដូចជាបង្ហាញស្នាដៃការងារក្នុងតំណែង និងភារកិច្ចថ្មីដែលថ្នាក់លើប្រគល់ជូន។

លោក គី វីរិន្ទ ដែលទទួលតួនាទីជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបជំនួសលោក គឹម ប៉ុណ្ណា ដែលត្រូវទទួលបានតួនាទីថ្មីនៅទីស្ដីការក្រសួង បានប្តេជ្ញាចិត្តថា នឹងខិតខំធ្វើការលើវិស័យសាធារណការ និងអនុវត្តន៍ការងារតាមគោលការណ៍របស់ក្រសួងដែលបានដាក់ចេញ ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា។

សូមបញ្ជាក់ថាមុនឡើងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប លោក គី វីរិន្ទ ជាប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ អតីតប្រធានមន្ទីរសាធារណការខេត្តឧត្ដរមានជ័យ និងធ្លាប់ជាអនុប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,436 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,240 នាក់