ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រធាន ក្រុមហ៊ុនទេសចរណ៍ Hanwoori ម្នាក់បានស្លាប់ដោយសារ ស្ទះសរសៃឈាម ចិញ្ចឹមបេះដូង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 05:30 ល្ងាច អ្នកអាន 1578

ខេត្តសៀមរាប៖ប្រធាន ក្រុមហ៊ុនទេសចរណ៍ Hanwoori ម្នាក់បានស្លាប់ដោយសារ ស្ទះសរសៃឈាម ចិញ្ចឹមបេះដូង។នេះបើតាមការបានសន្និដ្ឋានថា របស់មន្រ្តីជំនាញបានពិនិត្យ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១២និង៥០នាទីថ្ងៃទី១៦ខែសីហានេះ នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះ KIM BYOUNGHEE ភេទ ប្រុស កើតថ្ងៃទី ១៩-០៧-១៩៧៤ ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខM៤៦៣៣០០៨៩ មុខរបរ ប្រធានក្រុមហ៊ុនទេសចរណ៍ Hanwoori ស្នាក់នៅផ្ទះជួលក្នុងបុរីអាក់ខេត ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរកាលពីវេលាម៉ោង ០៩និង៣០នាទីព្រឹកព្រឹកមិញ រហូតដល់វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះក៍បានស្លាប់តែម្ដង។

សាកសពត្រូវបានរក្សាទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,411 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,807,905 នាក់