ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងសាធារណការ ជិះកង់ប្រមូលថវិកា បានជិត១០ម៉ឺនដុល្លារ ជួយទ្រទ្រង់ មន្ទីរពេទ្យគន្ធបុប្ផា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 11:45 ព្រឹក អ្នកអាន 416

ភ្នំពេញ៖លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែសីហាម្សិលមិញ បានដឹកនាំយុទ្ធនាការជិះកង់ប្រមូលថវិកា ដើម្បីទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

យុទ្ធនាការនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកជំទាវភរិយាអភិបាលខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តជាច្រើននាក់។

បើតាមក្រសួងសាធារណការ យុទ្ធនាការជិះកង់នេះធ្វើឡើងមិនត្រឹមតែដើម្បីប្រមូលថវិកាទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បង្កើនសុខភាព បង្កើតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការប៉ុណ្ណោះទេ តែក៏ដើម្បីត្រួតពិនិត្យស្ថានភាពផ្លូវនៅតាមគោលដៅសំដៅសហការជាមួយអាជ្ញាធរដែនដី និងអាជ្ញាធរអប្សរា រិះរកនីតិវិធីថែទាំ និងជួសជុលឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា យុទ្ធនាការជិះកង់នេះ ចេញដំណើរពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ឆ្វែលតាមវង់តូចនៃតំបន់អង្គរ ដែលមានចម្ងាយសរុប ២៨,៦គីឡូម៉ែត្រ។ ជាលទ្ធផល ថវិកាចំនួន ៩៥.៤៣២,០០ ដុល្លារអាមេរិក ត្រូវបានប្រមូលតាមរយៈព្រឹត្តិការណ៍នេះ ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា ដើម្បីឱ្យមន្ទីរពេទ្យនេះ មានដំណើរការជានិរន្តរ៍៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,526 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,608 នាក់