ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម៖ ការបណ្តុះបណ្តាល ធនធានមនុស្ស ថ្នាក់កំរិតមូលដ្ឋាន ពិតជាមាន សារៈសំខាន់ណាស់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 08:54 ព្រឹក អ្នកអាន 224

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការបណ្តុះបណ្តាល ធនធាន មនុស្សចាប់ ពី ថ្នាក់កំរិត មូលដ្ឋាន រហូតដល់ថ្នាក់ ឧត្តមសិក្សា គឺជាការចូល រួមចំណែក ការអភិវឌ្ឍន៍ ប្រទេស ជាតិ ដែលជំហានដំបូងគឺត្រូវចេញពីតំបន់របស់យើងនេះហើយដែលពោរពេញទៅដោយសមត្ថភាពពិតប្រាកដ អញ្ចឹងទេសូមឲ្យពុកម៉ែបងប្អូនបញ្ជូនកូនចូលសាលាឲ្យបានគ្រប់ ៗគ្នាហើយក៏សូមឲ្យប្អូនៗកូនក្មួយត្រូវខិតខំសិក្សា រៀនសូត្រដើម្បីយកចំណេះដឹង របស់យើងទៅកសាងអនាគត ខ្លួនឯងនិង ចូលរួម ចំណែកកសាងសង្គមជាតិ យើងឲ្យកាន់តែមានការ រីកចម្រើនឡើងក្រោមដំបូល នៃសុខសន្តិភាពដឹកនាំដោយ គតិបណ្ឌិត របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែល អភិបាលខេត្តបានអញ្ជើញចូលរួមសម្ពោធអាគារសិក្សា១ខ្នង ៦បន្ទប់ កាល ពី ព្រឹកថ្ងៃទី១៧ ខែសីហាម្សិលមិញ នៅសាលាបឋមសិក្សាត្រពាំងជ្រៃ ស្ថិត ក្នុង ភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាអំណោយ របស់លោក សេង ទៀង នាយរងខុទ្ទកាល័យសម្តេច តេជោ ហ៊ុន សែន។

គួរបញ្ជាក់ផងដែរថាដោយមើលឃើញពីការលំបាករបស់សិស្សានុសិស្ស មានកំណើនកើនឡើង និងអគារចាស់ ប្រកដោយស័ង្កសីមានសភាព ទ្រុឌទ្រោមផងនោះ លោក សេង ទៀង និងលោក ជំទាវបានជួយឧបត្តម្ភ អគារសិក្សា ១ខ្នង ៦បន្ទប់ ដែលចំណាយថវិកាសរុបអស់ ចំនួន៥១០០០ដុល្លារ។ ក្រៅពីសមិទ្ធិផលដ៏ថ្លៃថ្លានេះលោកក៏បានឧបត្តម្ភសមិទ្ធិផលនានាជាច្រើន ទៀត នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់នេះផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,022 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,903,826 នាក់