ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរសៀមរាប សម្រេចបិទ ទីតាំងផលិត នំប៉័ងមួយកន្លែង បន្ទាប់ពីមាន អ្នកបរិភោគបានពុល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 09:41 ព្រឹក អ្នកអាន 1300

ខេត្តសៀមរាប៖ក្រុមមន្ត្រីចម្រុះខេត្តនៅថ្ងៃទី១៧ខែសីហាម្សិលមិញ បានសម្រេចបិទទីតាំងអាជីវកម្ម ផលិត នំប៉័ងនៅស្រុកប្រាសាទបាគង មួយកន្លែង បន្ទាប់ពីមាន អ្នកភូមិ៨នាក់ បានពុល ក្រោយបរិភោគ។

មន្ត្រីបានអះអាងថា ករណីពុលនំប៉័ង គឺដោយសារតែភាពមិនស្អាតដែលមានប៊័រ ឬសាច់ផ្អូម ផ្ទុកមេរោគ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ មានប្រជាពលរដ្ឋ ចំនួន ៨នាក់នៅឃុំឃុនរាម ស្រុកបន្ទាយស្រី បានពុលនំប៉័ង ដោយសារពួកគាត់បានបរិភោគ ពីអ្នកដើរលក់ក្នុងភូមិ។

មន្ត្រីសុខាភិបាលថា ការពុលនំប៉័ង មិនមែនដោយជាតិគីមីទេ គឺដោយសារតែភាពមិនស្អាតដែលមានប៊័រ ឬសាច់ផ្អូម ផ្ទុកមេរោគ ។ ពីព្រោះថា ក្រោយការទទួលទាននំប៉័ង លាបប៊័រ ដាក់សាច់ ដែលដើរលក់តាមភូមិស្រុក រួចហើយ ក្នុងរយះពេល៥-៧ ម៉ោងក្រោយបានចាប់ផ្តើម ឈឺពោះ ក្អួតរាគ ដោយសារឥទ្ធិពលនៃ Toxin មេរោគ។ ក្រោយពីព្យាបាលដោយការបង្គ្រប់ជាតិទឹក ថ្នាំបំបាត់រាគ បំបាត់ឈឺពោះ បន្សាបជាតិ Toxin នៃមេរោគ អ្នកជំងឺនឹងធូរស្រាលវិញ។

មន្ត្រីបញ្ជាក់បន្ថែមទៀតថា ប្រសិនបើពុលដោយសារមានជាតិគីមីវិញ គឺអ្នកជំងឺមាន អាការៈរោគសញ្ញាភ្លាមៗ និងមានកម្រិតធ្ងន់ធ្ងរ។
ជាមួយគ្នានេះអាជ្ញាធរ សូមស្នើដល់អ្នកប្រកបអាជីវកម្មទាំងអស់ ពិសេសទំនិញដែលជាម្ហូបអាហារ គឺត្រូវសុំច្បាប់អនុញ្ញាត និងបំពេញកាតព្វកិច្ចនានាពីគ្រប់សមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីធានាថាទីតាំងផលិត ក៏ដូចជាទំនិញដែលដាក់លក់មានសុវត្ថិភាព សុពលភាព និងគុណភាពសម្រាប់អ្នកប្រើប្រាស់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,346 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,150 នាក់