ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

គ្រូពេទ្យម្នាក់ ចិញ្ចឹមសត្វក្រពើ នៅកណ្ដាលក្រុងសៀមរាប ជាប់សាលារៀន បង្កឲ្យមានក្លិនស្អុយ យ៉ាងខ្លាំង ពលរដ្ឋ ស្នើឲ្យបញ្ឍប់ តាមកិច្ចសន្យា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 02:10 ល្ងាច អ្នកអាន 2145

ខេត្តសៀមរាប៖វេជ្ជបណ្ឌិតម្នាក់ ឈ្មោះសុខ សុវណ្ណារិទ្ធ បានចិញ្ចឹមសត្វក្រពើ មួយកន្លែង នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខាងត្បូងផ្សារញ៉ែរ ជាប់កនែ្លងក្មេងលេងនៃសាលាវេសស្ទើនអន្តរជាតិ បង្កឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ សុខភាពប្រជាពលរដ្ឋ និងសិស្សសាលា។
យោងតាមការស្នើរបស់ប្រជាពលរដ្ឋ បានសុំដល់អាជ្ញាធរ ខេត្តសៀមរាប ជួយអន្តរាគមន៍ ដោយពលរដ្ឋអះអាងថា អាងក្រពើខាងលើ អតីតជាដីបឹង ត្រូវបានគេចាក់លុបអាចតាមយុទ្ធសាស្ត្រ ច្រេះស៊ីដែក។ អាងក្រពើនេះ នៅផ្នែកខាងមុខមានបើកមន្ទីរសម្រាកព្យាបាលយីហោ សិរីរត្នន៍ ម្ចាស់ទីតាំងនេះឈ្មោះ សុខ សុវណ្ណរិទ្ធ ជាប្រធានពេទ្យផ្នែកសម្ភពនៅមន្ទីរពេទ្យបង្អែកខេត្ត។ គាត់ធ្វើដូច្នេះហាក់បីដូចជាគ្មានក្រមសីលធម៌ជាគ្រូពេទ្យទាល់តែសោះ ក្នុងនាមគ្រូពេទ្យព្យាបាល មិនគូរណា បើកអាជីវកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកដទៃ។

ក្រោយមានការស្នើបែបនេះ ក៏មានមន្ត្រីជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យជាក់ស្ដែង ដោយរកឃើញភាពមិនប្រក្រតី៣ចំណុចដូងខាងក្រោម៖ទី១លំនៅឋាននៅជិតអាងក្រពើ ទី២អំឡុងពេលដាក់ចំណីបង្កឲ្យមានក្លិនឆ្អាប ទី៣ករណីមិនបានសម្អាតចំណី បង្កឲ្យមានក្លិនស្អុយ។ ជាមួយគ្នានេះម្ចាស់ទីតាំងបានទទួលស្គាល់ថាពិតជាមានក្លិនស្អុយមែន។

គួបញ្ជាក់ថាកាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០១៦ មន្ត្រីជំនាញបានប្រជុំនៅមន្ទីរបរិស្ថានខេត្ត ដោយភាគីពាក់ព័ន្ធ បាន ឯកភាពគ្នា ដែលមានខ្លឹមសារដូចខាងក្រោម៖ ម្ចាស់កសិដ្ឋានបានយល់ព្រមបញ្ឍប់ការចិញ្ចឹមក្រពើនៅទីតាំងនេះ ក្នុងរយ:ពេល៣ឆ្នាំ គិតចាប់ពីថ្ងៃទី៤ខែសីហាឆ្នាំ២០១៦ ដល់ថ្ងៃទី៤ខែសីហាឆ្នាំ២០១៩។

ក្នុងករណីម្ចាស់កសិដ្ឋានមិនអនុវត្តតាមការណែនាំខាងលើ ម្ចាស់កសិដ្ឋានត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ក៏ប៉ុន្តែរហូតមកដល់ថ្ងៃទី២០ខែសីហាឆ្នាំ២០១៩នេះ ទីតាំងខាងលើមិនទាន់បានរុះរើតាមកិច្ចសន្យានៅឡើយ។

ប្រជាពលរដ្ឋ សង្ស័យថាអាងចិញ្ចឹមក្រពើ របស់លោក សុខ សុវណ្ណារិទ្ធ មិនមានច្បាប់អនុញាត្តនោះទេ។ ដូច្នេះអាជ្ញាធរមិនត្រូវបណ្ដែតបណ្ដោយឲ្យមានអាងក្រពើបែបនេះ នៅកណ្ដាលទីប្រជុំជន តទៅទៀតនោះទេ។ ដោយហេតុថាអាងក្រពើនេះ ប្រឈមទៅនឹងការបង្កគ្រោះថ្នាក់ជាយថាហេតុ ពិសេស ជាជំរកមូសខ្លាទៀតផង។ ដូចករណីនៅសង្កាត់សៀមរាប កាលពីពេលថ្មីៗ មានក្មេងស្រីម្នាក់ ធ្លាក់ចូលអាងក្រពើ ត្រូវបានក្រពើហែកស៊ី បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ពាក់ព័ន្ធការចោទប្រកាន់នេះ លោកសុខ សុវណ្ណារិទ្ធ បានបកស្រាយថាប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ថា
ខ្ញុំគ្រាន់តែជាអ្នករងគ្រោះដោយការចិញ្ចឹមក្រពើម្នាក់ ដែលបានស្តាប់ប្រសាសន៍សម្តេចលើកទឹកចិត្តចិញ្ចឹមក្រពើចូលរួមលើកកំរិតជីវភាព តែ៣ឆ្នាំកន្លងមកខ្ញុំខិតខំរកទីផ្សាដើម្បីលក់វា តែការចុះថ្លៃហើយលក់មិនទាន់ដាច់ សូមលោកលោកស្រីមេត្តាអធ្យាស្រ័យសិន ខ្ញុំកំពុងខិតខំរកទីផ្សាដើម្បីលក់ចេញឲ្យបានកាន់តែឆាប់

បើទោះបីជាមានការបកស្រាយយ៉ាងនេះក្ដី ក៏ប៉ុន្តែប្រជាពលរដ្ឋថា ការលើកឡើងនោះ អាចគ្រាន់តែជាការដោះសារតែប៉ុណ្ណោះ ព្រោះថាការចិញ្ចឹមក្រពើនោះ មានរយ:ពេលជាង៥ឆ្នាំមកហើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 86,947 នាក់
ម្សិលមិញ : 83,644 នាក់
សរុប : 86,072,934 នាក់