ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ឧបត្ថម្ភថវិកា និងប្រាប់លេខទូរសព្ទ ផ្ទាល់ខ្លួន ដល់សិស្ស មកប្រឡង២នាក់ ដែលជួបការខ្វះខាត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 03:19 ល្ងាច អ្នកអាន 422

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឧបត្ថម្ភថវិកា និងប្រាប់លេខទូរសព្ទ ផ្ទាល់ខ្លួន ដល់សិស្ស មកប្រឡង២នាក់ ដែលជួបការខ្វះខាត។
សិស្សទាំង២នាក់ ដែលជាបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ ១-ឈ្មោះ វេត ស្រីអ៊ាង
២-ឈ្មោះ យ៉េត សុខខេង អ្នក ទាំង ពីរ រស់នៅ ក្នុង ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រៀននៅវិទ្យាល័យមេសរជ្រៃ ដែលកំពុងប្រឡងនៅមណ្ឌលបឋមសិក្សាឧត្តរ ក្រុងកំពង់ចាម។
មានស្ថានភាពលំបាកជួបការខ្វះខាតផងនោះ នៅថ្ងៃទី២០ខែសីហាព្រឹកមិញនេះលោកអ៊ុន ចាន់ដា បានយកថវិកា៨០ម៉ឺនរៀល ទៅជូនប្អូនស្រីទាំងពីរ ដោយគាត់មកប្រលងនេះមិនមានលុយកាក់សំរាប់ហូបបាយ រឺក៏ចាយវាយអ្វីឡើយ ហើយម្តាយគាត់កំពុងធ្វើការវះកាត់នៅមន្ទីរពេទ្យទៀត ផង ។
អភិបាលខេត្ត បានផ្តាំផ្ញើដល់ប្អូនៗ ទាំងពីអ្នកត្រូវខិតខំប្រឡង ឲ្យបានជាប់ជាស្ថាពរក្នុងការប្រលងនេះ។ លោកថាប្រសិនបើបេក្ខនារីទាំងពីរ មានបញ្ហារទុក្ខលំបាកសូមទំនាក់ទំនងមករូបឯកឧត្តមផ្ទាល់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,466 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,270 នាក់