ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ត្រៀមទៅ ទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម អំឡុងខែកញ្ញា ខាងមុខនេះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 10:33 ព្រឹក អ្នកអាន 349

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ថ្ងៃទី២០ខែសីហាម្សិលមិញ បានទទួលជួបពិភាក្សាការងារជាមួយ លោក Binh Minh ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសវៀតណាម។

នៅក្នុងជំនួបនោះ លោក Binh Minh បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី អំពីដំណើរអញ្ជើញរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះរវាងកម្ពុជា និងវៀតណាមលើកទី១៧ ដែលរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកទី២១ សីហានេះ ហើយកិច្ចប្រជុំនេះ នឹងដឹកនាំរួមគ្នារវាងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបទេសនៃប្រទេសទាំងពីរ គឺលោក ប្រាក់ សុខុន និងលោក Binh Minh។

ក្នុងជំនួបនោះ អ្វីដែលសំខាន់
ទី១)ផ្តោតទៅលើការត្រៀមរៀបចំនូវទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសវៀតណាមអំឡុងខែកញ្ញាឆ្នាំ២០១៩ខាងមុខនេះ
ទី២)ធ្វើយ៉ាងណាគណៈកម្មការចម្រុះនេះនឹងពិភាក្សាការងារជម្រុញ នូវកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងទ្វេភាគីគ្រប់វិស័យជាពិសេសការត្រៀមនៃការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងលើការងារព្រំដែនរវាងប្រទេសទាំងពីរ ដោយសារបច្ចុប្បន្ននេះកិច្ចការងារព្រំដែននេះគឺបានបញ្ចប់ប្រមាណជា៨៤%ហើយ សល់ប្រមាណជា១៦% ភាគរយទៀតទេដែលគណៈកម្មការព្រំដែននៃប្រទេសទាំងពីរនឹងបន្តធ្វើកិច្ចការងារនេះជាបន្តទៀត។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងបន្តជំរុញការងារនេះ ជាពិសេសលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគផងដែរ។
សម្ដេចហ៊ុន សែន ក៏បានស្នើឱ្យថ្នាក់ដឹកនាំវៀតណាមរៀបចំវេទិកាធុរកិច្ចកម្ពុជា-វៀតណាម នៅពេលដែលដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសវៀតណាមអំឡុងខែកញ្ញាខាងមុខនេះ ដើម្បីជាឱកាសនៃការកៀងគរអ្នកវិនិយោគវៀតណាមមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីការជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យមានការកើនឡើងថែមទៀតផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,981 នាក់
ម្សិលមិញ : 83,209 នាក់
សរុប : 83,416,424 នាក់