ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន បច្ចុប្បន្ននេះ ពលរដ្ឋខ្មែរជាង ៨ពាន់នាក់ បានរៀបការ ជាមួយជនជាតិកូរ៉េ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 04:24 ល្ងាច អ្នកអាន 314

ភ្នំពេញ៖ថ្លែងក្នុងពេលទទួលជួបពិភាក្សាការងារ ជាមួយលោក អូ ណាក់យ៉ុង (Oh Nak-young) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាដែលចប់អណត្តិ នៅវិមានសន្តិភាព នាថ្ងៃទី២១ ខែសីហាព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា
បច្ចុប្បន្ននេះមានប្រជាពលរដ្ឋខ្មែរជាង ៨ពាន់នាក់ដែលបានរៀបការជាមួយជនជាតិកូរ៉េ ហើយមានប្រមាណ ៤០០នាក់មានភរិយាជាជនជាតិកូរ៉េ ដូច្នេះមានន័យថាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនមានការកើនឡើង។

សម្ដេចចង់ឃើញទំនាក់ទំនងទ្វេភាគីនេះមិនមែនត្រឹមតែការវិនិយោគសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែចង់ឃើញទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនមានការកើនឡើងថែមទៀត។

គួរកត់សម្គាល់ដែរថា បច្ចុប្បន្ននេះ នៅក្នុងកម្រិតទ្វេភាគីយើងឃើញថាពលកររបស់កម្ពុជាយើងដែលទៅធ្វើការនៅប្រទេសកូរ៉េមានការកើនឡើង ដែលបានជួយដល់ប្រជាពលរដ្ឋមិនត្រឹមតែពលករនៅកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែបាននាំចំណូលជាច្រើនគ្រួសាររបស់គាត់នៅកម្ពុជានិងជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា។ ពិសេសថែមទៀតនោះពលកររបស់កម្ពុជាបានរៀនសូត្រនិងទទួលបទពិសោធន៍ពីប្រទេសកូរ៉េដែលបានបង្កើនសមត្ថភាពពលករខ្មែរ។

សម្ដេចក៏បានមានប្រសាសន៍បញ្ជាក់ថា សម្ដេចគ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េនៅពេលខាងមុខ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាជាក់លាក់នៅឡើយទេ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,367 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,171 នាក់