ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ស្នើសុំឲ្យ ក្រុមហ៊ុនជប៉ុន មកធ្វើការអភិវឌ្ឍ ទៅលើប្រព័ន្ធ ដឹកជញ្ជូន ក្នុងទីក្រុងភ្នំពេញ ឲ្យបានឆាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 09:50 ព្រឹក អ្នកអាន 278

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ពាក់ព័ន្ធទៅនឹងប្រព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុងភ្នំពេញ កន្លងទៅនេះជប៉ុនបានធ្វើការសិក្សាក្នុងការរកដំណោះស្រាយ ពីការដឹកជញ្ជូន ដែលទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ គឺកើតមានការកកស្ទះចរាចរណ៍ ដូច្នេះសម្ដេចតេជោក៏បានស្នើសុំឲ្យក្រុមហ៊ុនជប៉ុនមកធ្វើការអភិវឌ្ឍទៅលើប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងភ្នំពេញនេះអោយឆាប់ដើម្បីបម្រើសេចក្តីត្រូវការ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញកាន់តែមានភាពងាយភាពល្អប្រសើរ។

ការលើកឡើងនេះ នៅពេលទទួលជួបពិភាក្សាការងារជាមួយ លោក Norikazu Suzuki អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២១ ខែសីហាម្សិលមិញ។

លោក Norikazu Suzuki បានមានប្រសាសន៍ថា ក្នុងជំនួបនោះលោកបានលើកឡើងនូវការងារមួយចំនួនជាពិសេសទាក់ទងទៅនឹងគម្រោងជប៉ុនបានជួយដល់ប្រទេសកម្ពុជាកន្លងមក ដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ គម្រោងអភិវឌ្ឍន៍ចក្រក្នុងរាជធានីភ្នំពេញ រួមទាំងគម្រោងនៃការជួសជុលប្រាសាទផងដែរ ជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានដូចជាស្ពាន ផ្លូវនេះជាដើម។

សម្ដេច ហ៊ុន សែន ក៏បានគូសបញ្ជាក់អំពីពាក់ព័ន្ធទៅនឹងជំនួយរបស់ប្រទេសជប៉ុន គឺមិនត្រឹមតែការកសាងអភិវឌ្ឍផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ នោះទេ ថែមទាំងបានចូលរួមការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុផងដែរ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ។

នាយករដ្ឋមន្ត្រីបានមានប្រសាសន៍អំពីវិស័យធនធានមនុស្សជាពិសេសការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដោយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ក្រៅពីជំនួយកម្ចីសម្បទាននោះ ជប៉ុនក៏បង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ ក្នុងនោះចំនួនភ្ញៀវទេសចរជប៉ុនក៏មានចំនួនគួរឲ្យចាប់អារម្មណ៍ និងកើនឡើងជាលំដាប់ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,247 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,051 នាក់