ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កាប់សម្លាប់ប្រពន្ធ រួចធ្វើអត្តឃាត ចងក សម្លាប់ខ្លួនតាមក្រោយ បន្សល់ទុកកូនតូចមួយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 10:33 ព្រឹក អ្នកអាន 1174

ខេត្តកំពង់ធំ៖ឃាតកម្មឪពុកកាប់សម្លាប់ប្រពន្ធ រួចធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯង តាមក្រោយ បន្សល់ទុកកូនតូចអាយុជិតមួយខួបដែលមិនទាន់ដឹងក្តី។

ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើល វេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២១ខែសីហា ឆ្នាំ ២០១៩ ស្ថិតនៅភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថាជនដៃដល់ មានឈ្មោះ ស៊ុន គាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ។ ចំណែកម្តាយជាជនរងគ្រោះឈ្មោះ មុំ សុខណា អាយុ២២ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ។ អ្នកទាំង២នាក់ជាប្តីប្រពន្ឋ បានស្លាប់ក្នុងថ្លុកឈាម ដោយសារប្តីកំណាចកាប់សម្លាប់ នៅលើផ្ទះ ថែមមានស្លាកស្នាមនៅលើដងខ្លួនជាច្រើនកន្លែងទៀតផង ។

ក្រោយពីកើតហេតុ សមត្ថកិច្ចស្រុកបារាយណ៍ ដឹកនាំដោយលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការរងស្រុកបារាយណ៍ បានដឹកនាំកម្លាំងចុះទៅពិនិត្យ កន្លែងកើតហេតុ ពិនិត្យសាកសព ប្តីប្រពន្ឋស្លាប់ទាំងពីរនាក់។ សាកសពប្រពន្ឋដេកស្លាប់ ចំណែកប្តីបានចងក ធ្វើអត្តឃាតសម្លាប់ខ្លួន។ នៅលើសាកសពរបស់ស្រ្តីជាម្តាយក្មេងតូច ស្នាមកាប់ចំហៀងក្បាលខាងឆ្វេង , កាប់ដាច់ស្លឹកត្រចៀកឆ្វេង, កាប់ត្រូវករខាងឆ្វេង, កាប់ម្រាមដៃនិងបាតដៃទាំងពីរ។

តាមការបំភ្លឺពីអ្នកជិតខាងក្រុមគ្រួសារនេះមានជម្លោះគ្នានៅលើផ្ទះ តាំងពីម៉ោង៩និង៣០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ថែមទាំងបានឮស្នូវាយនិងសម្រែកប្រពន្ធស្រែកឲ្យជួយផងៗ តែគ្មានអ្នកជួយដោយគ្រួសារនេះឈ្លោះគ្នាស្ទើររាល់ថ្ងៃ។ តាមការសណ្ឋានរបស់សមត្ថកិច្ច មូលហរតុ អាចបណ្តាលមកពីប្តីប្រើប្រាស់ថ្នាំញៀននិងប្រចណ្ឌ កន្លងមកត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងរួចមកហើយ ។

លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការរងស្រុកបារាយណ៍បានអោយដឹងថានៅព្រឹកថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩នេះថា ឥឡូវក្មេងកំព្រានេះត្រូវបានបងប្អូនខាងប្ដីបានយកទៅចិញ្ចឹម។ចំណែករឿងរ៉ាវនៃអំពើ ឃាតកម្មនេះ យើងពុំទាន់អាចសន្និដ្នានបាននៅឡើយ តែតាមប្រភពជិតខាងជិតស្និទ្ធិនិងប្រពន្ធបានឲ្យដឹងថា ប្រពន្ធបានណែនាំប្ដីកុំឲ្យប្រើថ្នាំញៀន តែប្ដីមិនស្ដាប់ ទើបឈ្លោះគ្នារាល់ថ្ងៃ និងម្យ៉ាងទៀតប្ដីប្រចណ្ឌនិងប្រពន្ធទើបកើតជារឿងរ៉ាងមិនចេះចប់រហូតកើតរឿងឃាតកម្មនេះឡើង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,676 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,480 នាក់