ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសម្នាក់ ក្រោយចាប់រំលោភក្មេងប្រុស អ្នកសុំទាន អាយុ១៤ឆ្នាំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 11:20 ព្រឹក អ្នកអាន 1936

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ម្ដាយជនរងគ្រោះ ដោយអះអាងថាបានចាប់រំលោភកូនប្រុសរបស់គាត់ ដែលមានអាយុទើប១៤ឆ្នាំ។

ជនសង្ស័យ ឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារេត ព្រះរាជអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៩ម្សិលមិញ។
មន្ត្រីនគរបាលបានឲ្យដឹងថានៅថ្ងៃទី១៤ ខែ សីហាឆ្នាំ ២០១៩ ឈ្មោះ សាន់ ឃៀង ភេទស្រី អាយុ ៤១ ឆ្នាំ បានមកដាក់ពាក្យបណ្តឹងថាមានជនបរទេសរំលោភបំពានលើកូនប្រុសរបស់គាត់ ឈ្មោះ ត. ល ភេទប្រុស អាយុ ១៤ ឆ្នាំ។

ផ្អែកតាមការសាកសួរ ក្មេងប្រុសឈ្មោះ ត. ល បានបំភ្លឺប្រាប់សមត្ថកិច្ចថាបំភ្លីថា នៅថ្ងៃទី១៥ខែ៦ឆ្នាំ ២០១៩ ពេលយប់ ខ្លួនបានដើរសុំទាន នៅម្តុំផ្សារចាស់ បានជួបនិងឈ្មោះ សន ជាជនបរទេស (អ៊ឺរុប) ហើយសុំប្រាក់គាត់តែគាត់មិនឲ្យ។ តែហៅឡើងជិៈម៉ូតូជាមួយគាត់ ទៅបន្ទប់ជួលរបស់គាត់ (ចំណាំមិនបាន)ពេលទៅដល់បន្ទប់ជួលគាត់ឲ្យស្រាតខោ ដេកលើគ្រែ រួចហើយគាត់សាប់ប្រដាប់ភេទខ្ញុំឡើងរឹង ទើបគាត់ឲ្យខ្លួនសាប់ប្រដាប់ភេទគាត់វិញរហូតចេញទឹកកាម។ ហើយដេកនៅទីនោះមួយយប់ព្រឹកឡើងឈ្មោះសន ឲ្យប្រាក់មកខ្ញុំ ២៥$ត្រឡប់មកផ្ទះវិញ។
សមត្ថកិច្ចបានបន្តថាក្រោយសាកសួរចប់ បានឲ្យជនរងគ្រោះ ចង្អុលបង្ហាញ រូបថតទើបសមត្ថកិច្ច ស្គាល់អត្តសញ្ញាណជនសង្ស័យ។

ក្រោយពបានព័ត៌មាន បែបនេះ សមត្ថកិច្ច បានបើកការស៊ើបអង្កេត បឋមទៅលោកព្រះរាជអាជ្ញា បានដីកាស៊ើបអង្កេតបឋម ក៏បានកោះហៅឈ្មោះ Robinson Shaun Earl (ហៅ សន រី ហៅ ចន)កាន់លិខិតឆ្លងដែនលេខ ៥៤៥៨២២៨៣៨ កើតថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ១៩៧៩ បានឆ្លើយថា ខ្លួនធ្លាប់ហៅមនុស្សប្រុសទៅដេក លេងហ្គេមនៅផ្ទះជួលតែមិនបានធ្វើអ្វីទេ ចំណែក កុមារមិនបានយកទៅទេ។

នៅវេលាម៉ោង ២ រសៀលម្សិលមិញ សមត្ថកិច្ចបានចុះទៅឆែកឆេរ នៅផ្ទះជនសង្ស័យដឹកនាំដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង រកឃើញវត្ថុតាងមាន :
1. Ipsy 1 គ្រឿង
2. អង្គចងចាំ 1 គ្រឿង
3. ដៃហ្គេមក្មេងលេង 3 គ្រឿង
4.ទឹកថ្នាំរអិល 2 ដប ។បើតាមសមត្ថកិច្ចបានបញ្ជាក់ថានៅថ្ងៃនេះក្រោយសាកសួរ ជនសង្ស័យរួចនឹងបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 87,289 នាក់
ម្សិលមិញ : 83,644 នាក់
សរុប : 86,073,276 នាក់