ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ កម្លាំងប្រដាប់អាវុធ ហាមដាច់ខាត មានងារជា «ឧកញ៉ា»

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 10:07 ព្រឹក អ្នកអាន 341

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធាន គណបក្សប្រជាជនកម្ពុជានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩ ម្សិលមិញនេះ បានមានប្រសាសន៍បញ្ជាក់យ៉ាងដាច់ណាត់ គឺហាមមិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់មានដូចជា ទាហាន, នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតឡើយ ដែលកន្លងមកមានមួយចំនួនបានយកតួនាទីទាំងនេះទៅប្រកបការងារផ្សេងៗខុសច្បាប់។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៅលើការអនុវត្ត “អភិក្រមទី៥” ដែលបានដាក់ចេញនៅក្នុងអាណត្តិទី៦នេះដែលកំពុងធ្វើជាបន្តបន្ទាប់។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំបន្ថែមទៅអង្គភាពប្រឆាំងអំពើពុករលួយអំពីករណីពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសព្រៃឈើ គឺត្រូវអនុវត្តការបង្កកនិងរឹបអូសទ្រព្យសម្បត្តិពីជនដែលបំផ្លាញធនធានធម្មជាតិទាំងនោះតែម្តង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,124 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,903,928 នាក់