ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រថយន្តហាយឡែនដឺ បុកក្មេងស្រីអាយុ៨ឆ្នាំម្នាក់ ស្លាប់នៅឃុំស្រែណូយ ស្រុកវ៉ារិន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 10:38 ព្រឹក អ្នកអាន 1219

ខេត្តសៀមរាប៖ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ ត្រូវបានរថយន្តមួយគ្រឿងបានបុកបណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
អាជ្ញាធរឃុំស្រែណូយបានឲ្យដឹងថានៅវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចភូមិ ស្រែពោរ៍ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បង្ករដោយរថយន្តមួយគ្រឿងម៉ាក ហាយឡែនដឺ ពណ៌ទឹកប្រាក់សេរី២០០២ ពាក់ស្លាកលេខ ភ្នំពេញ ២AF៨៧៣០ បានបុកក្មេងស្រីម្នាក់ស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាព។
ជនរងគ្រោះឈ្មោះ នាំ ណារី អាយុ ០៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ចំណែកម្ចាស់រថយន្តរត់គេចខ្លួនបាត់។ បច្ចុប្បន្នរថយន្តដែលបង្ករត្រូវបានប៉ូលិស យកមករក្សាទុកនៅប៉ុស្តិ៍ឃុំស្រែណូយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,624 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,118 នាក់