ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្រវឹងស្រាបើកម៉ូតូលឿន មិនពាក់មួកសុវត្ថិភាព បុកវិមានឯករាជ្យ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 12:00 ព្រឹក អ្នកអាន 776

ខេត្តប៉ៃលិន៖នគរបាលខេត្តប៉ៃលិនបានឲ្យដឹងថាបុរសម្នាក់បានស្លាប់នឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចណ៍ ដោយម៉ូតូបើកបុក វិមានឯករាជ្យ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២២និង៤៥នាទីទី២៥ខែសីហាឆ្នាំ២០១៩ នៅចំណុច វិមានឯករាជ្យ ស្ថិតភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះទាំងពីរមានឈ្មោះ៖០១-ឈ្មោះ ឥត សុធារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក Zomer X ពាក់ស្លាក់លេខប៉ៃលិន 1B -5966 ស្លាប់នៅកន្លែងកើតហេតុ។

០២-ឈ្មោះ ខន សុខហៀង ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅក្នុងភូមិអូតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់ ចំក្បាល បញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង់ ។

មូលហេតុបណ្ដាលមកពីរកត្តាមនុស្សបើកបរលឿនក្នុងស្ថានភាពស្រវឹង និងមិនពាក់មួកសុវត្តិភាព រួចជ្រុលទៅបុកជាមួយវិមានឯករាជ្យ ។

បច្ចុប្បន្នវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ ចំណែកជនរងគ្រោះដែលបានស្លាប់បាត់បង់ ត្រូវបានកម្លាំងជំនាញចរាចរណ៍ យកទៅដាក់ដល់គេហដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,684 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,178 នាក់