ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មិត្តអ្នកអាន៖ សូមប្រធានមន្ទីរសាធារណការ ខេត្តសៀមរាប ឡើងថ្មី ជួយជួសជុលផ្លូវផង កុំនៅតែក្នុងបន្ទប់ ម៉ាស៊ីនត្រជាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 02:10 ល្ងាច អ្នកអាន 2874

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ បានសំណូមពរ ដល់លោក គី វីរិន្ទ ដែលទើបឡើងកាន់អំណាចជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប មេត្តាជួយជួសជុលផ្លូវ នៅក្រុងសៀមរាបផង កុំនៅតែសម្ងំ ក្នុងបន្ទប់ម៉ាស៊ីន ត្រជាក់។

ប្រជាពលរដ្ឋបានលើកឡើងថាផ្លូវជាច្រើនខ្សែ នៅក្នុងក្រុងសៀមរាប បានរងការខូចយ៉ាងធ្ងន់ធ្ងរ កន្លែងខ្លះដូចថ្លុកក្របី ខ្លះទៀតដូចសំបុកមាន់ តាំងពីអាណត្តិប្រធានមន្ទីរចាស់មកម្លេះ រហូតមកដល់ប្រធានមន្ទីរ ថ្មី ហើយនៅតែមិនទាន់មានការជួសជុល ឲ្យបានល្អស័ក្កិសម ជាទីក្រុងទេសចរណ៍ នៅឡើយទេ។

ប្រជាពលរដ្ឋថា ក្រោយពេលមានការដោះដូរ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ពួកគាត់សង្ឃឹមថាប្រធានមន្ទីរថ្មី នឹងប្រឹងប្រែងធ្វើការកសាងនិងជួសជុល ប៉ុន្តែផ្ទុយទៅវិញ ផ្លូវនៅក្រុងសៀមរាបមួយចំនួន នៅតែខូចខាតដដែល។

នៅថ្ងៃប្រកាសជាប្រធានមន្ទីរ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យប្រធានមន្ទីរថ្មី ត្រូវធ្វើខ្លួនជាអ្នកបម្រើរាស្រ្ត មិនត្រូវធ្វើជាចៅហ្វាយនាយរបស់រាស្ត្រទេ។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការផ្លាល់ប្តូរប្រធានមន្ទីរនាពេលនេះ ជាការលើកកម្ពស់ការអភិវឌ្ឍវិស័យសាធារណការក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាប។ និងជំរុញឱ្យប្រធានមន្ទីរថ្មីរៀបចំផែនការការងារ១០០ថ្ងៃដើម្បីអនុវត្តន៍ ក៏ដូចជាបង្ហាញស្នាដៃ ការងារក្នុងតំណែង និងភារកិច្ចថ្មីដែលថ្នាក់លើប្រគល់ជូន។

ជុំវិញបញ្ហាផ្លូវនេះ ប្រជាពលរដ្ឋ សង្ឃឹមថា ប្រធានមន្ទីរដែលទើបឡើងថ្មី ចុះពិនិត្យ និងជួសជុល ឡើងវិញជាក់ជាមិនខាន។
គួបញ្ជាក់ថាមុនឡើងជា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប លោក គី វីរិន្ទ ជាប្រធានមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ អតីតប្រធានមន្ទីរសាធារណការ ខេត្តឧត្ដរមានជ័យ និងធ្លាប់ជាអនុប្រធានមន្ទីរសាធារណការ ខេត្តបាត់ដំបង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 364 នាក់
ម្សិលមិញ : 86,077 នាក់
សរុប : 83,564,668 នាក់