ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អ្នកកាសែត ដែលបាត់ខ្លួន ប្រជាពលរដ្ឋ ប្រទះឃើញសាកសព នៅព្រៃជិតអង្គរវត្ត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 09:53 ព្រឹក អ្នកអាន 5496

ខេត្តសៀមរាប៖នគរបាលបានឲ្យដឹងថា អ្នកកាសែតមួយរូបដែលបានបាត់ខ្លួន ជាច្រើនថ្ងៃមកនោះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញសាកសព នៅក្នុងព្រៃជិតអង្គរវត្ត។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ នៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី២៧ខែសីហាម្សិលមិញ ស្ថិតនៅក្រុមទី១៣ភូមិ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាម ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អេម រដ្ឋា ភេទប្រុសអាយុ ២៧ ឆ្នាំមុខរបរ អ្នកសារព័ត៌មាន (មួយរៀល) មានទីលំនៅអចិន្រៃយ៍ក្នុងភូមិ គោកភ្លូ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្នស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបន្ថែមថា តាមការបំភ្លឹពីសាក្សីឈ្មោះ សៀក គីមសឿន ឈ្មោះ ជា ស៊ីនួន និង ឈ្មោះ ស៊ីណាត ជាអ្នកដើររកផ្សិតនៅក្នុងព្រៃបានឲ្យដឹងថានៅវេលាម៉ោង៦និង៣០នាទី ខ្លួនទាំង៣នាក់ បានដើររកផ្សិតក្នុងព្រៃអង្គរបានប្រទះឃើញសាកសពចងកនិងដើមឈើរួចរត់មករាយការណ៍ជូនសមត្ថកិច្ចឲ្យទៅជួយពិនិត្យមើល។

សមត្ថកិច្ចបញ្ជាក់ថា តាមការពិនិត្យសពមានភាពស្អុយរលួយនៅសល់តែឆ្អឺង និងសំលៀកបំពាក់។ការសន្និដ្ឋាន សពស្លាប់ដោយធ្វើអត្តឃាត ( ចងកនិងខ្សែគោពណ៌ខៀវ កំពស់៦ម៉ែត្រ ពីចំណុចចងមក ដី )។

សមត្ថកិច្ចសន្និដ្ឋានថា ករណីនេះអាចបណ្តាលមកពីមានវិបត្តិក្នុងគ្រួសាររួចចង.កសម្លាប់ខ្លួនឯង។ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា កាលពីជាង១ខែមុននេះ ភរិយាសពខាងលើបានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ករណីបាត់ប្តីរបស់ខ្លួនជាច្រើនថ្ងៃមិនឃើញមកផ្ទះវិញ ទើបតែថ្ងៃម្សិលមិញត្រូវបានគេប្រទះឃើញសាកសព នៅក្នុងព្រៃអង្គរតែម្តង៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,570 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,064 នាក់