ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នគរបាលសង្កាត់សៀមរាប ចាប់ម៉ូតូ៣គ្រឿង ដែលបំពាក់ស៊ីមាំង សំលេងខ្លាំងៗ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 09:10 ល្ងាច អ្នកអាន 1001

 ខេត្តសៀមរាប៖នគរបាលប៉ុស្តិ៍ ដឹកនាំដោយលោកអនុសេនីយ៍ទោ អ៊ុច សុខេន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប នៅក្នុងថ្ងៃទី២៩ខែសីហានេះ បានចាប់ម៉ូតូចំនួន៣គ្រឿង ដែលម្ចាស់បានកែច្នៃខុសបច្ចេកទេស បំពាក់បំពងស៊ីមាំងបន្លឺសំលេងខ្លាំងៗ ធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណះ។
ការចាប់ឃាត់និងដកហូតជាបណ្តោះអាសន្ននេះ ពីក្រុមយុវជនចំនួន៤នាក់ ខណះដែលកំពុងធ្វើដំណើរ លើដងផ្លូវសាធារណះ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប។
ម៉ូតូទាំង៣គ្រឿងខាងលើត្រូវបាន បញ្ជូនទៅ អធិកានគរបាលក្រុងសៀមរាប រងចាំម្ចាស់ យកឯកសាររួមទាំងគ្រឿងបំពាក់ តាមបច្ចេកទេសដើមវិញ និងចូលខ្លួនមកធ្វើកិច្ចសន្យា តាមការ អប់រំណែនាំ ទើបអនុញ្ញាត អោយយកត្រឡប់ទៅប្រើប្រាស់វិញ។
ប្រតិបត្តិការនេះយោងតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាប និងដោយមានការឯកភាពពីអធិការនគរបាលក្រុងសៀមរាប៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,579 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,073 នាក់