ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សូមពលរដ្ឋប្រុងប្រយ័ត្ន! ខេត្តសៀមរាប ឥលូវមានចោរ លួចក្របី ៨ក្បាលប៊ិឡើងឡានចេញផុត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ សីហា ឆ្នាំ​ 2019 ម៉ោង 01:40 ល្ងាច អ្នកអាន 1240

ខេត្តសៀមរាប៖សូមប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេស ពលរដ្ឋ ដែលមានការចិញ្ចឹមគោក្របី ព្រោះ អំពើចោរកម្ម លួចគោក្របី ហាក់មានការកើតមានឡើងនៅទឹកដីខេត្តសៀមរាប។

ជាក់ស្ដែង នៅវេលាម៉ោងប្រមាណជា៣ទៀបភ្លឺឈានចូលថ្ងៃទី៣០ខែសីហាឆ្នាំ២០១៩នេះ ម្តុំវាលស្រែ ស្ថិតក្នុងភូមិឃុនមោក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ករណីនេះ មិនត្រូវបានក្រុមចោរ លួចបានសម្រេចនោះទេ ដោយសំណាងល្អ មានពលរដ្ឋប្រទះឃើញទាន់រួចក៏ស្រែកឆោឡោ ពេលនោះក្រុមចោរបើកឡានគេចបាត់បន្សល់ទុកក្របីនៅនឹងកន្លែង។ កុំអីក្របីចំនួន៨ក្បាល ឡើងជិះរថយន្តរថយន្តកូរ៉េ ចេញផុតពីខេត្តសៀមរាបបាត់។ ម្ចាស់ក្របីឈ្មោះ ម៉ុយ ម៉ឺន ភេទប្រុសអាយុ៥៥ឆ្នាំ។

មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ដោយទទួលបានសេចក្តីរាយការណ៍របស់ពលរដ្ឋនិងប្រជាការពារ កម្លាំងសមត្ថកិច្ចស្រុកប្រាសាទបាគង បានសហការគ្នាដេញតាមរករថយន្តរបស់ជនសង្ស័យ ប៉ុន្តែតាមមិនទាន់ដោយសារការផ្តល់ព័ត៌មាន មកមានការយឺតយ៉ាវបន្តិច។ ចំណែកក្របីទាំង៨ក្បាលនោះត្រូវបានប្រគល់ជូនម្ចាស់វិញហើយ។

គួបញ្ជាក់ថាកាលពីពេលថ្មីៗនេះ នៅឃុំអំពិល ស្រុកប្រាសាទបាគង ក៏ធ្លាប់មានករណីចោរលួចក្របីដែរ ដោយបានលួចបានសម្រេច ដឹកឡើងរថយន្តចេញដោយសុវត្ថិភាព៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,438 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,807,932 នាក់