ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់ខ្លួន សន្តិសុខយាម នៅផ្សារលើធំថ្មី និងបក្ខពួក ករណីជួញដូរ គ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 11:45 ព្រឹក អ្នកអាន 8679

ខេត្តសៀមរាប៖សន្តិសុខយាមនៅផ្សារលើធំថ្មី និងបក្ខពួកម្នាក់ទៀត ត្រូវបាននគរបាល ខេត្តសៀមរាប ចាប់ខ្លួននៅថ្ងៃទី៣១ខែសីហាម្សិលមិញ ពាក់ព័ន្ធករណីគ្រឿងញៀន។

ប្រតិបត្តិការធ្វើឡើងនៅ ចំណុចមុខផ្សារលើធំថ្មី ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងនៅលំនៅដ្ឋាន ក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប។

នគរបាលខេត្តសៀមរាបបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់មាន៖១-ឈ្មោះ ទឹម ជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខយាមនៅផ្សារលើធំថ្មី មាន ទីលំនៅ ភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប (រក្សាទុក ជួញដូរនិង ប្រើប្រាស់)(មានសារធាតុញៀ នក្នុងខ្លួន) ។ ២-ឈ្មោះ ស្វាយ សុគន្ធាហៅឃ្លោក ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរគ្មាន មាន ទីលំនៅ ភូមិត្រាចថ្មី ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប (រក្សាទុក ជួញដូរនិង ប្រើប្រាស់)(មានសារធាតុញៀ នក្នុងខ្លួន)។

ដកហូតបានវត្ថុតាង ម្សៅមេតំហ្វេតាមីនប្រភេទ ទឹកកក ចំនួន០៨កញ្ចប់ស្មើនឹងទម្ងន់៤,៦ ក្រាម ទម្ងន់សុទ្ធ ,ទូរសព្ទដៃចំនួន០៤ គ្រឿង,វិទ្យុទាក់ទងចំនួន០១គ្រឿងឧបករណ៍ប្រើប្រាស់និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាប ថ្ងៃទី០១ខែ កញ្ញានេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,644 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,814 នាក់