ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្លាប់មួយរបួសធ្ងន់មួយ នៅស្រុកប្រាសាទបាគង ដោយសាររថយន្តកូរ៉េបុក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 01:32 ល្ងាច អ្នកអាន 6595

ខេត្តសៀមរាប៖អាជ្ញាធរស្រុកប្រាសាទបាង រាយការណ៍ថាមនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ នាថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៩នេះ នៅវេលាម៉ោង៧និង៣០នាទីព្រឹក ចំណុចចន្លោះបង្គោលគីឡូលេខ ២៩៥.២៩៤ ភូមិស្វាយជ័យឃុំត្រពាំងធំស្រុកប្រាសាទបាគង លើកំណាត់ផ្លូវជាតិលេខ។

ករណីនេះដោយរថយន្ដម៉ាកកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាប ២A៦៧១៨ បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ បើកបរពីទិសខាងកើត ទៅខាងលិច បានបុកជាមួយ ម៉ូតូម៉ាកហុងដាសេ១២៥ សេរី០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១Y១០២៣ បើកបរដោយឈ្មោះ ធឿន រ៉ាឈូ ភេទប្រុសអាយុ២៩ឆ្នាំសញ្ជាតិខ្មែរ មានទីលំនៅភូមិ ត្របែក ឃុំដំដែកស្រុកសូទ្រនិគម ខេត្ដសៀមរាប(ស្លាប់នៅកន្លែង) បើកឌុប ឈ្មោះ អ៊ុន វ៉ាត់ ភេទប្រុសអាយុ៥៣ឆ្នាំ រស់នៅភូមិជាមួយគ្នា បណ្ដាលឲ្យរបួសធ្ងន់បញ្ជូន ទៅមន្ទីរពេទ្យមេគង្គសៀមរាប។ បើកបរមានទិសដៅពីលិចទៅកើត។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ដ ចុះរត់គេចខ្លួន។
អាជ្ញាធរថា ចំពោះករណី ស្លាប់មួយនាក់ របួសមួយនាក់ ខូតខាតម៉ូតូ១គ្រឿងធ្ងន់ រថយន្ដស្រាល។មូលហេតុ រថយន្ដបើកបរមិនប្រកាន់ស្ដាំ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,227 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,721 នាក់