ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប បំបែកសំបុក ក្រុមចោរ លួចគោក្របី ចាប់ខ្លួនបាន៥នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 07:02 ល្ងាច អ្នកអាន 10800

ខេត្តសៀមរាប៖នគរបាលខេត្តសៀមរាប បានបើកប្រតិបត្តិការ បង្ក្រាបបំបែកសំបុក ក្រុមចោរ លួចគោក្របី ដឹកតាមរថយន្ត ឈានដល់ការចាប់ខ្លួនបានចំនួន៥នាក់។

ហេតុការណ៍ នៅវេលាម៉ោង០១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ចំណុច ភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនកណ្តាលព្រហ្មទណ្ឌ ស្នងការខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការណ៍ នេះ ដោយសហការ ប្រទាក់ក្រឡារវាង នគរបាល ស្រុកប្រាសាទបាគង ស្រុកពួក និងនគរបាល ព្រហ្មទណ្ឌខេត្តសៀមរាប រូមនឹងប្រជាការពារ ស្រុកប្រាសាទបាគង។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ថា កម្លាំងនគរបាល ស្រុកប្រាសាទបាគង បានធ្វើការល្បាត ក្នុងមូលដ្ឋានហើយមានការរាយការណ៍ ពីប្រជាពលរដ្ឋ ថាមានរថយន្ត១ គ្រឿងម៉ាកកូរេពណ៌សរ ៣តោនកន្លះពាក់ស្លាកលេខភ្នំពេញ៣C១១៥៥ ដោយសង្ស័យថា មានគោ ទើបឃាត់ធ្វើការត្រួតពិនិត្យ ក៏ឃើញមានដឹកគោញី ចំនួន៣ក្បាលសម្បុរ ចំប៉ា១ក្បាលនិងក្រហម២ក្បាល។ នៅពេល សមត្ថកិច្ច ធ្វើការសាកសួរនោះ ក្នុងចំណោម៤នាក់ ម្នាក់រត់គេច ប៉ុន្តែសមត្ថកិច្ច បានធ្វើការ ហុំព័ទ្ធ ចាប់បានវិញ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ ឆន ចាន់រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិដើមរការ ឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ទី២ ឈ្មោះម៉ម ចន្ថា ភេទ ប្រុស អាយុ៣៧ឆ្នាំសញ្ជាតិខ្មែរ នៅភូមិចេកចាវ ឃុំកំពង់ពោធិ៍ ស្រុកគ្រគរ ខេត្តពោធិ៍សាត់។
ទី៣ ឈ្មោះ ឌី សៅរ៉ាន់ ភេទ ប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរនៅភូមិ កណ្ដុរសរ ឃុំបងកន្ទួត ស្រុកក្រគរ ខេត្ដពោធិ៍សាត់។
ទី៤ ឈ្មោះ កុក លីសារ ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ ជាម្ចាស់ឡាន នៅភូមិចំការតាពង ឃុំស្រែស្ដុកស្រុក កន្ដៀង ខេត្ត ពោរធិ៍សាត់។

បើតាមលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ ជនសង្ស័យទាំង៤នាក់ ឈានដល់ការនាំខ្លួនឈ្មោះ គា តូ ភេទប្រុស អាយុ៣៩ឆ្នាំនៅភូមិដូននំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប មកសាកសួរបន្ថែម។
ក្រោយពីសាកសួរ ជនសង្ស័យទាំង៥បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាព លួចគោក្របី ពិតប្រាកដមែន។ កន្លងមកជនសង្ស័យ ធ្លាប់ធ្វើសកម្មភាពលួចគោ ក្របី ជាសកម្មផងដែរ ។

ជាមួយគ្នានេះ សមត្ថកិច្ច បាននាំជនសង្ស័យ ទៅចង្អុលបង្ហាញ ទីតាំងដែលពួកគេប្រព្រឹត្តិ សកម្មភាព លួច គោ ក្របី ផងដែរ។
ជនសង្ស័យ ត្រូវបាន កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ជុំវិញការបង្ក្រាបបានជោគជ័យនេះ សមត្ថកិច្ច បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមានគោក្របី
ឲ្យមានការប្រុងប្រយ័ត្ន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 87,250 នាក់
ម្សិលមិញ : 83,644 នាក់
សរុប : 86,073,237 នាក់