ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេដឹកនាំ កម្ពុជា អញ្ជើញរៀចំពិធី លៀងសាយភោជន៍ ជូន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 09:37 ព្រឹក អ្នកអាន 182

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅល្ងាច ថ្ងៃទី៣ ខែកញ្ញាម្សិលមិញ បានអញ្ជើញរៀចំពិធីលៀងសាយភោជន៍ ជូន លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយា ព្រមទាំគណៈប្រតិភូ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលលោក អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងពិធីលៀងសាយភោជន៍ ដែលរៀចំធ្វើឡើង នៅវិមានសន្តិភាព (វិមានរដ្ឋាភិបាល) នេះ គឺមានមានការចូលរួមពី មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ី និងមន្ត្រីអង្គទូតនានា ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការ របស់លោក មហាធា មហាម៉ាត់ នៅកម្ពុជានាពេលនេះ នឹងបានរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងភរិយា នឹងអញ្ជើញចាកចេញ ពីកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,250 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,054 នាក់