ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួន បុរស២នាក់ ដកហូតថ្នាំញៀន១៣កញ្ចប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 10:04 ព្រឹក អ្នកអាន 528

ខេត្តព្រះវិហារ៖បុរស២នាក់ត្រូវបាន អាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួននិងបញ្ជូនទៅតុលាការ ក្រោយសាកសួរ ពាក់ព័ន្ធ ការជួញដូរ គ្រឿងញៀន។
វត្ថុតាងរួមមាន គ្រឿងញៀន ១៣កញ្ចប់តូចដែលស្មើរនឹង៥.៧៣, ទូរសព្ទ៣គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១ ដាវ២ដើម និងសម្ភារ:សម្រាប់ជក់មួយ។

លោកអនុសេនីយ៏ឯកជុន បូរ៉ា មេបញ្ជាការង កងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត បានបញ្ជាក់ថាការបង្ក្រាបនូវមុខសញ្ញា រក្សាទុកនិងចែកចាយ នូវសារធាតុញៀន ខាងលើ ឃាត់បានជនសង្ស័យ ២នាក់ ១ឈ្មោះធឿន រិទ្ធី អាយុ២៨ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ២ឈ្មោះរឿន ចិន្តា អាយុ៣៧ឆ្នាំ មុខរបមិនពិតប្រាកដ បច្ចុប្បន្នស្នាក់ នៅភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួតស្រុកក្សាន្ត ខេត្តព្រះវិហារ។
សូមបញ្ជាក់ហេតុការណ៍បានធ្វើឡើងនៅ រសៀល ថ្ងៃទី៣ខែកញ្ញា ម្សិលមិញ ក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 86,887 នាក់
ម្សិលមិញ : 83,644 នាក់
សរុប : 86,072,874 នាក់