ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃាតកម្ម សាហាវព្រៃផ្សៃ កាប់សម្លាប់ ស្រ្តីមេម៉ាយម្នាក់ ស្លាប់ក្នុងថ្លុកឈាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 12:11 ល្ងាច អ្នកអាន 4117

ខេត្តកំពងធំ៖ស្រ្តីមេម៉ាយម្នាក់ត្រូវបាន ឃាត.ករ.កាប់សម្លាប់ យ៉ាងសាហាវព្រៃបំផុត ហេតុការណ៍ ដ៏ឃោឃៅនេះគេប្រទះឃើញដេកស្លាប់ នៅលើផ្ទះនៃស្ត្រីរងគ្រោះ កាលវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៩ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំបល័្លង្គ. ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ស្រ្តីររងគ្រោះឈ្មោះ ឌួល. ឃៀង អាយុ៥១ឆ្នាំ មុខរបរលក់នំបញ្ចុកនិងតូបមុខផ្ទះទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ ។
យោងតាមការបំភ្លឺពីកូនស្រីច្បងឈ្មោះគុយ ឃិតបានឲ្យដឹងថា ស្រ្តីរងគ្រោះមានកូនចំនួន៤នាក់ស្រីទាំងអស់ តែដោយសាជីវភាពខ្លះខាតកូនចំនួន៣នាក់ធ្វើចំណាកស្រុកទៅធ្វើការប្រទេសថៃ។
អ្នកស្រីគុយ. ឃិត.បានបន្តទៀតថា សព្វថ្ងៃម្តាយរបស់នាងដែលស្រ្តីរងគ្រោះ រស់ជាមួយចៅតូចៗពីនាក់ដែលជាក្មេងកំព្រាឪពុក។
ប្រភពបានឲ្យដឹងដែរថា កន្លងមកស្រ្តីរងគ្រោះតែងតែលក់ នំបញ្ចុកនៅតូបមុខផ្ទះ ជារៀងរាល់ព្រឹកហើយស្រ្តីរងគ្រោះរូបនេះជាមនុស្សល្អ មិនដែលមានទំនាស់ទាស់ទែង ជាមួយនិងអ្នកដ៏ទៃនោះទេ។
សាក្សីជិតខាងបានបន្តទៀតថា លុះព្រឹកឡើងវេលាម៉ោង៦និង០០ព្រឹក មិនឃើញស្រ្តីរងគ្រោះ ចុះមកលក់នំបញ្ចុកដូចសព្វដង ហើយឃើញចៅស្រីអាយុទើបតែ៦ឆ្នាំ អង្គុយយំនៅមាត់ទ្វាផ្ទះ ក៏នាំរត់មកមើលពេលឡើងដល់លើផ្ទះប្រទះឃើញ រងគ្រោះដេកស្លាប់ នៅក្នុងថ្លុកឈាមបាត់ទៅហើយ។
ទើបប្រជាពលរដ្ឋ បានរាយការមក សមត្ថកិច្ចដើម្បីពិនិត្យ និងធ្វើកោសលវិច្ច័យ។ ក្រោយពីសម្ថកិច្ចជំនាញការពិនិត្យធ្វើកោសលវិច្ច័យ ករណីយ៍ពិត្យជាអំពើឃាតកម្មប្រាកដមែន។ ពេលពិនិត្យសាសពរួចរាល់សមត្ថកិច្ចបានប្រគល់សាកសពឲ្យសាច់ញាត្តិនិងកូនចៅធ្វើបុណ្យតាមប្រពៃណី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 87,310 នាក់
ម្សិលមិញ : 83,644 នាក់
សរុប : 86,073,297 នាក់