ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អំណោយផ្ទះ៤៧ខ្នង របស់សម្តេច តេជោ ប្រគល់ជូនគ្រួសារ អតីតយុទ្ធជន នៅស្រុកស្នួល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 12:38 ល្ងាច អ្នកអាន 177

ខេត្តក្រចេះ៖ផ្ទះចំនួន៤៧ខ្នង អំណោយដ៏ថ្លៃថ្លា របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន សមាគមន៍អតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនគ្រួសារនិវត្តន៍ និងអតីតយុទ្ធជន ចំនួន៤៧គ្រួសារ។

ការប្រគល់ជូន នៅថ្ងៃទី៤ខែកញ្ញាព្រឹកមិញនេះ ក្រោមវត្តមានលោក គន់ គីម ទេសរដ្ឋមន្រី្ត ទទួលបន្ទុកបេសកកម្ម អគ្គលេខាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា ដែលធ្វើនៅភូមិ សំបូរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

ពិធីនេះក៍មានការចូលរួមពីលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អភិបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរ ខេត្តក្រចេះ ព្រមទាំងឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ និងថវិការមួយចំនួនផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,448 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,252 នាក់