ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ស ខេង៖ ថាមានគម្រោង រៀបចំបង្កើត មជ្ឈមណ្ឌល ឃុំគ្រងអនីតិជន ដែលប្រព្រឹត្តល្មើស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 01:31 ល្ងាច អ្នកអាន 290

ភ្នំពេញ៖មានប្រសាសន៍ថ្លែងក្នុងពេលអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទា ជនវិបល្លាសស្មារតី ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅព្រឹកមិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ អំពីគម្រោង រៀបចំបង្កើតមជ្ឈមណ្ឌល ឃុំគ្រងអនីតិជន ដែលប្រព្រឹត្តល្មើសច្បាប់ ប៉ុន្តែមិនទាន់ គ្រប់អាយុ ទទួលខុសត្រូវ តាមច្បាប់ដែរ ដោយសម្ដេចបញ្ជាក់ថា កន្លងមកពួកគេ ត្រូវបញ្ចូនទៅឃុំខ្លួន ជាមួយជនល្មើសទូទៅ ដែលបញ្ហានេះបានបង្ក ជាបញ្ហាសម្រាប់ពួកគេ និងខុសពីគោលការណ៍សកល។

សម្ដេចបានមានប្រសាសន៍ថាកន្លងទៅ អង្គការទទួលបន្ទុកសិទ្ធិមនុស្ស ចំណុះអង្គការសហប្រជាជាតិ បានរិះគន់ កម្ពុជាចំពោះបញ្ហានេះ ដូចជានៅមជ្ឈមណ្ឌលព្រៃស្ពឺជាដើម ដោយសម្ដេចបានទទួលស្គាល់ ការតិទៀននេះ ក៏ប៉ុន្តែក៏សូមឲ្យយល់ ពីស្ថានភាពជាក់ស្ដែង និងការខិតខំ របស់ប្រទេសកម្ពុជាដែរ។

សម្ដេចស ខេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បាន និង កំពុសិក្សា រកវិធីណាឲ្យល្អជាងសព្វថ្ងៃ នៅក្នុងការងារ ឃុំខ្លួនជនល្មើស ទាំងនីតិជន និងអនីតជន ពីព្រោះបច្ចុប្បន្ន ចំនួនអ្នកជាប់ឃុំ មានច្រើនជាង មណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដែលធ្វើឲ្យមានភាពចង្អៀតណែន និងនាំឲ្យប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,240 នាក់
ម្សិលមិញ : 83,209 នាក់
សរុប : 83,415,683 នាក់