ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីមហាផ្ទៃ អំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួម ក្នុងវេទិកាសាធារណៈ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 01:42 ល្ងាច អ្នកអាន 176

ភ្នំពេញ៖នៅព្រឹកមិញនេះ ក្នុងពេលអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទា ជនវិបល្លាសស្មារតី ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សម្ដេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ទៅកាន់អង្គពិធី អំពីការរៀបចំវេទិកាសាធារណៈ នៅតាមមូលដ្ឋាន ដើម្បីឲ្យមន្ត្រីទទួលបានព័ត៌មាន ពិតពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋ ដើម្បីរួមសហការ គ្នាដោះស្រាយ និងឆ្លើយតបទៅនឹងកង្វល់ ឬសេចក្ដីត្រូវការនោះឲ្យទាន់ពេលវេលា។

រដ្ឋមន្ត្រីមហាផ្ទៃ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ ចូលរួមឲ្យបានសកម្ម ក្នុងវេទិកាសាធារណៈ ដែលមន្ត្រីបានរៀបចំ នៅតាមមូលដ្ឋាន តាមរយៈការឡើងបញ្ចេញយោបល់ ឬទស្សនៈពាក់ព័ន្ធ នឹងការបំពេញភារកិច្ច របស់អាជ្ញាធរ ឬមន្ត្រីរាជការ និងរាជរដ្ឋាភិបាល ព្រមទាំងបង្ហាញក្ដីកង្វល់ និងសំណូមពរពាក់ព័ន្ធ នឹងជីវភាពរស់នៅប្រចាំថ្ងៃ។

សម្ដេចបានគូសបញ្ជាក់ថា រាល់បញ្ហាដែលពលរដ្ឋ បានលើកឡើងនោះ មានខ្លះ នឹងត្រូវបានមន្ត្រីដោះស្រាយ ជូនភ្លាមនៅក្នុងវេទិកាតែម្ដង ហើយបញ្ហាខ្លះទៀត បើទោះជាមិនទាន់ ដោះស្រាយបានភ្លាម ក្រុមការងារ និងរៀបចំជាបញ្ជីបញ្ហាដាក់ ជូនមកថ្នាក់លើ ដើម្បីរកវិធីដោះស្រាយ ជូន ដោយមិនមានបញ្ហាណាមួយ ត្រូវបានកប់ទុកចោលឡើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,013 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,903,817 នាក់