ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ការពិត ឃាតករ កាប់ចិញ្រ្ចាំ សម្លាប់ស្ត្រីម្នាក់ នៅខេត្តកំពង់ធំ គឺជាកូនប្រសារ ព្រោះតែតែគំនុំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 10:33 ព្រឹក អ្នកអាន 1283

ខេត្តកំពង់ធំ៖សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធអំពើឃាតកម្ម ដ៍កាចសាហាវ ដែលបានកាប់សម្លាប់ ស្ត្រីម្នាក់ ជាម្ដាយក្មេក។
ជនដៃដល់ត្រូវបានចាប់ខ្លួននៅម៉ោង៥ល្ងាចថ្ងៃទី០៤ ខែកញ្ញាម្សិលមិញ នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បន្ទាប់ពីដាក់ការស៊ើបអង្កេត រយ:ពេលជាកន្លះថ្ងៃ ក្រោយកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ ឈ្មោះ ម៉ុល វុទ្ទ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ នៅអធិការ ននគរបាល ស្រុកបារាយណ៍។
សូមរម្លឹកថានៅថ្ងៃទី៤ខែកញ្ញាម្សិលមិញ នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីឃាតកម្មដ៍សាហាវព្រៃផ្សៃ ដែលជនដៃដល់ គឺជាកូនប្រសារ។ ជនរងគ្រោះឈ្មោះ ដួល ឃាង ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិ-ឃុំ កន្លែងកើតហេតុខាងលើ។
តាមការរពិនិត្យរបស់មន្ត្រីជំនាញឃើញថា មានស្នាមរបួស ចំនួន១៣ កន្លែង _.ផ្នែកក្បាល ចំនួន៦ កន្លែង, _ចំកណ្ដាលក្បាល១កន្លែង, _លើត្រចៀកស្ដាំ១កន្លែង ,_ក្រោមត្រចៀកស្ដាំ១ កន្លែង,_កញ្ចឹងក ១កន្លែង,_ក្បាលផ្នែកខាងក្រោយខាងឆ្វេង១កន្លែង,_លើត្រចៀកឆ្វេង១កន្លែង ២.ផ្នែកដងខ្លួន ៧កន្លែង,_ស្មារស្ដាំ១កន្លែង,_ស្មារខាងឆ្វេង១កន្លែង,_ឆ្អឹងជំនីស្ដាំ១កន្លែង,_ក្រោមឃ្លៀកឆ្វេង១កន្លែង,_ដើមដៃស្ដាំ១កន្លែង,_ស្លាបប្រចៀវឆ្វេង១កន្លែង,_ខ្នងខាងឆ្វេង១ឆ្វេងកន្លែង។

ក្រោយពិនិត្យរួចសមត្ថកិច្ចសន្និដ្ឋានថាជាករណីឃាតកម្ម សម្លាប់នេះ ដោយប្រើឧបករណ៍រឹង និងមុត កាប់ទៅលើ ជនរងគ្រោះ បណ្តាលឲ្យ ស្លាប់នៅនឹងកន្លែងតែម្ដង។មូលហេតុ ដោយសារមានគំនុំ។SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 86,983 នាក់
ម្សិលមិញ : 83,644 នាក់
សរុប : 86,072,970 នាក់