ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រសួងមហាផ្ទៃ សម្រេចបង្កើត គណៈកម្មាធិការ ប្រយុទ្ធនឹងជម្ងឺអេដស៍ កាមរោគ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 10:50 ព្រឹក អ្នកអាន 202

ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជម្ងឺអេដស៍/កាមរោគ ដើម្បីធ្វើយ៉ាងពង្រឹងកិច្ចការប្រយុទ្ធនឹងជម្ងឺអេដស៍ ឲ្យនៅក្នុងកំរិតទាបបំផុត ដែលមានសមាសភាព១៥រូប ដោយក្នុងនោះរួមមានប្រធាន១រូប និងអមដោយអនុប្រធាន៣រូប ព្រមទាំងសមាជិក១១រូប។ គណៈកម្មាធិការប្រយុទ្ធនឹងជម្ងឺអេដស៍/កាមរោគមានភារកិច្ចសំខាន់ៗរួមមាន៖
១.រៀបចំគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពក្នុងការទប់ស្កាត់ការរីករាលដាលជំងឺអេដស៍/កាមរោគ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយធានាឲ្យបាននូវការអនុវត្តការដាក់បញ្ចូលបញ្ហាអេដស៍ក្នុងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព
២.អប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីបញ្ហាជំងឺអេដស៍/កាមរោគ
៣.ផ្តល់យោបល់ និងព័ត៌មាន ជូនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អំពីបញ្ហាទាំងឡាយដែលទាក់ទងនឹងសភាពការណ៍ជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ
៤.ផ្តល់យោបល់ណែនាំដល់មន្ទីរពិសោធន៍ និងមន្ទីរពេទ្យដែលទទួលព្យាបាលថែទាំអ្នកផ្ទុកមេរោគអេដស៍
៥.សហការជាមួយអាជ្ញាធរជាតិនិងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិដើម្បីបន្តចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺអេដស៍/កាមរោគនៅកម្ពុជា
៦.រៀបចំផលិតឯកសារអប់រំផ្សព្វផ្សាយដើម្បីបង្ការ និងបញ្ជ្រាបការយល់ដឹងពីការរីករាលដាលជំងឺអេដស៍/កាមរោគ
៧.បណ្ដុះបណ្ដាលសម្របសម្រួលទាំងផ្នែកថវិកា និងបច្ចេកទេស ដល់គ្រូបង្គោល គ្រូមិត្តអប់រំមិត្ត ប្រចាំអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ដោយរាប់បញ្ចូលបណ្ដាអង្គភាពផ្សេងទៀតនៅថ្នាក់ក្រោមជាតិរួមមាន ភូមិ ឃុំ សង្កាត់ ស្រុក ខណ្ឌ និងរាជធានី ខេត្ត
៨.សហការជាមួយសប្បុរសជនអន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា និងសហគមន៍អន្តរជាតិ ដើម្បីគៀងគរស្វែងរកបច្ចេកទេសសម្ភារៈមូលនិធិ ឬការគាំទ្រដទៃទៀត សម្រាប់សកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ
៩.លើកគម្រោងថវិកាប្រចាំឆ្នាំសម្រាប់ដំណើរការការងាររបស់ខ្លួនក្នុងកម្មវិធីអប់រំបង្ការថែទាំគាំទ្រ និងព្យាបាលពាក់ព័ន្ធនឹងមេរោគអេដស៍
១០.តាមរយៈអគ្គនាយកដ្ឋានរដ្ឋបាលធានានូវការផ្ដល់ការគាំទ្របច្ចេកទេសថវិកា និងសម្ភារៈដល់ក្រុមប្រឹក្សា ឃុំ សង្កាត់ លើការដាក់បញ្ចូលបញ្ហាអេដស៍ក្នុងផែនការវិនិយោគ និងអភិវឌ្ឍន៍ ឃុំ សង្កាត់
១១.ត្រួតពិនិត្យតាមដានវាយតម្លៃ និងចងក្រងករណីសិក្សាលើការអនុវត្តការឆ្លើយតបរបស់ក្រសួងមហាផ្ទៃ ក្នុងការចូលរួមចំណែកបង្ការទប់ស្កាត់នឹងបញ្ចប់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជានាឆ្នាំ ២០៣០
១២.ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,040 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,903,844 នាក់