ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នគរបាល ខេត្តសៀមរាប បង្ហាញមុខ ក្រុមចោរ លួចគោក្របី ដ៍សកម្ម ៨នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 10:27 ព្រឹក អ្នកអាន 3994

ខេត្តសៀមរាប៖នគរបាល ខេត្តសៀមរាប នៅល្ងាចថ្ងៃទី៥ខែកញ្ញាម្សិលមិញ បានបង្ហាញមុខជនសង្ស័យ លួចគោក្របី ចំនួន៨នាក់ ក្រោយពីបានចាប់ខ្លួន ជាបន្តបន្ទាប់។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការដ្ឋានខេត្តសៀមរាប លោកវរសេនីយ៍ឯក ដួង សុខា បានឲ្យអ្នកកាសែតដឹងថា ក្រោយចាប់ខ្លួនបានចំនួន៥នាក់ នៅស្រុកប្រាសាទបាគង សមត្ថកិច្ច បានតាមចាប់ ដល់ខេត្តពោធិ៍សាត់ ៣នាក់ បន្ថែមទៀត។

លោកវរសេនីយ៍ឯក ដួង សុខា បន្ថែមថា ប្រតិបត្តិការ នេះឃាត់បានយន្តកូរ៉េ២តោនកន្លះចំនួន២គ្រឿង និងសត្វគោ ចំនួន៤ក្បាល។
ជនសង្ស័យ១.ឈ្មោះ កុក លីសា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិ ចំការតាពង ឃុំ ស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ទី២.ឈ្មោះ ឆន ចាំន់រ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិ ដើមរការ ឃុំ ខ្លាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់
៣.ឈ្មោះ គា តូ ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិ ដូននំ ឃុំ មានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប
៤.ឈ្មោះ ម៉ម ចន្ថា ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិ ចេកចាវ ឃុំ ត្រពាំងពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៏សាត់
៥.ឈ្មោះ ឌី សៅរ៉ាន់ ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិ កណ្តុរស ឃុំ បឹងកន្ទួត ស្រុក្រគរ ខេត្តពោធិ៍សាត់
៦.ឈ្មោះ ស៊ីម ប៉ិក ហៅប៉ក់ ភេទប្រុស អាយុ ៥៧ឆ្នាំ នៅភូមិ គក់ ឃុំផ្ទះព្រៃ ស្រុកសពោះមាស ខេត្តពោធិ៍សាត់
៧.ឈ្មោះ ប្រាក់ សៀប ភេទប្រុស អាយុ ៥៨ឆ្នាំ នៅភូមិ គក់ ឃុំផ្ទះព្រៃ ស្រុកសពោះមាស ខេត្តពោធិ៍សាត់
៨.ឈ្មោះ គឿន កន ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិ ត្រាំពែ ឃុំត្រាំពែ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនសង្ស័យទាំង៨នាក់ បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាព លួចគោក្របី ពិតប្រាកដមែន។ កន្លងមក ធ្លាប់ធ្វើសកម្មភាពលួច ជាច្រើនដង ក្នុងខេត្តសៀមរា បយកទៅលក់នៅ តាមបណ្តា ខេត្តមួយចំនួន។
ជនសង្ស័យទាំងអស់ នគរបាល កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ហេតុការណ៍ចាប់ខ្លួន នៅវេលាម៉ោង០១និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៩ចំណុច ភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងថ្ងៃទី៥ខែកញ្ញាម្សិលមិញ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,667 នាក់
ម្សិលមិញ : 41,305 នាក់
សរុប : 81,904,471 នាក់